លោកស្រីSamia Suluhu Hassanប្រធានាធិបតីតង់ហ្សានីជួបសន្ទនាជាមួយលោកWang Yi 

ចែករំលែក៖

អន្តរជាតិ : ថ្ងៃទី១០ខែមករា នៅក្រុងដាអេសសាឡាម លោកស្រី Samia Suluhu Hassan ប្រធានាធិបតីតង់ហ្សានីបានជួបសន្ទនាជាមួយលោកWang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន ។

 

ថ្លែងក្នុងកិច្ចជំនួប លោកស្រីSamia Suluhu Hassanសូមថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ការគាំទ្រយ៉ាងច្រើនដល់ការអភិវឌ្ឍនៃប្រទេសតង់ហ្សានីក្នុងក្របខណ្ឌវេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិក។ ប្រទេសតង់ហ្សានីប្រកាន់ខ្ជាប់គោលការណ៍ចិនមួយយ៉ាងមុតមាំ រីករាយតភ្ជាប់ផែនការអភិវឌ្ឍន៍យ៉ាងសកម្មជាមួយភាគីចិន ធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងមានភាពកាន់តែស៊ីជម្រៅ ក៏ដូចជាធ្វើការងារពាក់ព័ន្ធនឹងផ្លូវដែកពីតង់ហ្សានីដល់សំប៊ីនិងការកសាងខ្សែក្រវាត់វិបុលភាពក្នុងតំបន់ឱ្យបានល្អ ដើម្បីផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។

 

ជាការឆ្លើយតប លោកWang Yiបានលើកឡើងថា ភាគីចិនរីករាយរួមជាមួយភាគីតង់ហ្សានី អនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរឱ្យបានល្អ បង្កើនការផ្លាស់ប្តូរបទពិសោធខាងអភិបាលកិច្ច ធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងមានភាពកាន់តែស៊ីជម្រៅ ។ ភាគីទាំងពីរគួរជំរុញយ៉ាងសកម្មឱ្យកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប្រែផ្លូវដែកពីតង់ហ្សានីដល់សំប៊ីឱ្យក្លាយទៅជាក្បាលម៉ាស៊ីនៃការអភិវឌ្ឍក្នុងតំបន់ ហើយជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងតង់ហ្សានីទទួលបានការអភិវឌ្ឍឥតឈប់ឈរ។

 

លោកWang Yiបានគូសបញ្ជាក់ថា ប្រទេសចិនរីករាយពួតដៃគ្នាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ក្នុងនោះក៏បូករួមទាំងប្រទេសតង់ហ្សានីផងដែរ ដើម្បីរួមគ្នាធ្វើជាកម្លាំងសន្តិភាព កម្លាំងស្ថិរភាពនិងកម្លាំងវឌ្ឍនភាពនៅលើពិភពលោក ៕

...

ប្រភព : (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print