សពបុរសម្នាក់ត្រូវបានគេប្រទះឃេីញដេកស្លាប់ក្នុងដីឡូត៍មួយកន្លែងសង្ស័យឃាតកម្មនៅសង្កាត់ចោមចៅទី១

ចែករំលែក៖

ភ្នំពេញ៖​ សពបុរសម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្នុងដីឡូត៍មួយកន្លែងដោយមានស្នាមរបួសពេញខ្លួន​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ព្រឹក​ ថ្ងៃទី១១​ ខែខែមករា ឆ្នាំ ២០២៦ ស្ថិតនៅភូមិទួលពង្រ សង្កាត់ ចោមចៅ ទី១ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ។

សពបុរសខាងលេីមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ​ មានមាឌធំពាក់អាវខ្មៅដៃវែងស្លៀកខ្មៅជេីងវែងអាយុប្រហែលជាង៤០ឆ្នាំ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនកេីតហេតុមានបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ក៏ប្រទះឃេីញជនរងគ្រោះដេកក្បែររបងក្នុងដីឡូត៍ខាងលេីខណៈដេីរចូលទៅមេីលឃេីញមានស្នាមរបួសឈាមពេញខ្លួន​ និងឃេីញមានដំថ្ម៤​ ៥​ដុំនៅក្បែរនោះដែរ​ ភ្លាមក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។

...

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញពាក់ព័ន្ធរួមទាំងមន្ត្រីការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យជាក់ស្តែងនិងស្រាវជ្រាវស្វែងរកសាច់ញាតិសាកសពនិងបន្តនីតិវិធីជុំវិញករណីមួយនេះ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print