ខេត្តឧត្តរមានជ័យ៖ លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ឆ្លងកាត់រយ:ពេលជាច្រើនខែ ប៉ុន្តែពេលនេះរង្វង់មូលដៃប្រាំបីក្នុងទីរួមខេត្តឧត្ដរមានជ័យរបស់យើងទាំងអស់គ្នាបានស្ថាបនារួចរាល់១០០% ហើយ ទោះខេត្តមួយនេះឆ្លងកាត់ភ្លើងសង្គ្រាមក៏ដោយ។
សូមជម្រាបថា ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីរួមខេត្ត និងការថែរក្សានូវអត្តសញ្ញាណវប្បធម៌ដ៏រុងរឿងនៃទឹកដីឧត្ដរ។ រដ្ឋបាលខេត្តឧត្ដរមានជ័យក្រោមការដឹកនាំរបស់ លោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត បានសម្រេចរៀបចំកែលម្អ និងលើកតម្កើងរូបសំណាក់ «រង្វង់មូលដៃ៨» ដែលជានិមិត្តរូបតំណាងខេត្ត ឱ្យកាន់តែមានភាពលេចធ្លោ និងអស្ចារ្យ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ និងជាទីមោទនភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តសម្រេចបាន១០០%ហើយ។
គួរបញ្ជាក់ថា រង្វង់មូលដៃ៨នេះ បានក្លាយជា «បង្គោលចរ» ដ៏សំខាន់ដែលមិនអាចរំលងបានសម្រាប់អ្នកដំណើរដែលឆ្លងកាត់មកកាន់ទឹកដីខេត្តឧត្ដរមានជ័យ ៕ដោយ៖តារា










