អភិបាលខេត្ត​ឧត្តរមានជ័យ​៖​ ឆ្លងកាត់រយៈពេលជាច្រើនខែ ប៉ុន្តែពេលនេះរង្វង់មូលដៃប្រាំបីក្នុងទីរួមខេត្តឧត្ដរមានជ័យ​ បានស្ថាបនារួចរាល់​ ១០០%ហើយ ទោះខេត្តមួយនេះឆ្លងកាត់ភ្លើងសង្គ្រាមក៏ដោយ

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ​៖​ លោក មាន ចាន់យ៉ាដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ឧត្តរមានជ័យ​ បានមានប្រសាសន៍ថា​ ឆ្លងកាត់រយ:ពេលជាច្រើនខែ ប៉ុន្តែពេលនេះរង្វង់មូលដៃប្រាំបីក្នុងទីរួមខេត្តឧត្ដរមានជ័យរបស់យើងទាំងអស់គ្នាបានស្ថាបនារួចរាល់១០០% ហើយ ទោះខេត្តមួយនេះឆ្លងកាត់ភ្លើងសង្គ្រាមក៏ដោយ។

សូមជម្រាបថា​ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីរួមខេត្ត និងការថែរក្សានូវអត្តសញ្ញាណវប្បធម៌ដ៏រុងរឿងនៃទឹកដីឧត្ដរ។ រដ្ឋបាលខេត្តឧត្ដរមានជ័យក្រោមការដឹកនាំរបស់ លោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត បានសម្រេចរៀបចំកែលម្អ និងលើកតម្កើងរូបសំណាក់ «រង្វង់មូលដៃ៨» ដែលជានិមិត្តរូបតំណាងខេត្ត ឱ្យកាន់តែមានភាពលេចធ្លោ និងអស្ចារ្យ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ និងជាទីមោទនភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តសម្រេចបាន១០០%ហើយ។ 

គួរបញ្ជាក់ថា​ រង្វង់មូលដៃ៨នេះ​ បានក្លាយជា «បង្គោលចរ» ដ៏សំខាន់ដែលមិនអាចរំលងបានសម្រាប់អ្នកដំណើរដែលឆ្លងកាត់មកកាន់ទឹកដីខេត្តឧត្ដរមានជ័យ ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print