ភ្នំពេញៈ បុរស ជនជាតិ ចិន ម្នាក់ បាន ស្លាប់ ខណ:កំពុងដើរឆ្លងថ្នល់ត្រូវ រថយន្ត មួយគ្រឿង មិនចាំម៉ាកបុកហេីយបេីក រត់ គេច ចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ០៥:០០នាទី យប់ ទៀបភ្លឺ ត្រូវ និងថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ ស្ថិត នៅ តាមបណ្តោយ ផ្លូវ សហព័ន្ធ រុស្ស៊ី សង្កាត់ កាកាប ទី១ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានប្រាប់អោយដឹងថារថយន្ត មួយគ្រឿង មិនចាំម៉ាកបានបើកក្នុងល្បឿនលឿនហើយបានទៅបុកបុរស ជនជាតិ ចិន ម្នាក់ បានស្លាប់ ខណ:កំពុងដើរឆ្លងថ្នល់ហេីយរថយន្តបង្កខាងលើក៏បេីក រត់ គេច ចេញពីកន្លែងកើតហេតុបាត់ស្រមោល តែមង្ត។
ក្រោយ កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ ពោធិ៍សែន ជ័យ បានចុះ មក ដល់ធ្វេី ការ វាស់ វែង ។ ចំណែក ឯ សព ជន រង គ្រោះ សមត្ថកិច្ច បានយកទៅដង្កល់ទុកនៅវត្តដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅបុណ្យតាមប្រពៃណី៕

ដោយ៖ ស រស្មី










