អគ្គនាយកស៊ីម៉ាក់​៖​ “ប្រាសាទព្រះវិហារ​ ជាសម្បត្តិមនុស្សជាតិ​លេីពិភពលោក និងជាទីតាំងមានស័ក្តិសិទ្ធិភាព​ ត្រូវបានរងការទម្លាក់គ្រាប់បែកយ៉ាងព្រៃផ្សៃ​ពីការឈ្លានពានរបស់ថៃ! អ្នកបំផ្លិចបំផ្លាញត្រូវតែមានការទទួលខុសត្រូវ!”

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ លោក ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ (CMAC) បានបង្ហាញរូបភាពក្រុមការងារកំពុងបោសសំអាតកាកសំណល់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅប្រាសាទព្រះវិហារ។

ជាមួយគ្នានេះ​ លោក​ ហេង​ រតនា​ អគ្គនាយកស៊ីម៉ាក់​ បានបរិយាយថា៖ “ប្រាសាទព្រះវិហារ​ ជាសម្បត្តិមនុស្សជាតិ​លេីពិភពលោកនេះ និងជាទីតាំងមានស័ក្តិសិទ្ធិភាព​ ត្រូវបានរងការទម្លាក់គ្រាប់បែក ​និងបាញ់ផ្លោង​កម្ទេច​ បំផ្លិចបំផ្លាញដ៍មហាឃោរឃៅព្រៃផ្សៃ​ ដោយសារការឈ្លានពានបូរណភាពទឹកកម្ពុជាទាំងកំរោលរបស់ថៃ! អ្នកបំផ្លិចបំផ្លាញត្រូវតែមានការទទួលខុសត្រូវ!”៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print