អន្តរជាតិ ៖ លោក Donald Trump ប្រធានាធិបតីអាមេរិក បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គម RealSocial កាលពីថ្ងៃទី ១១ ខែមករា ដោយនិយាយថា «ប្រទេសគុយបាបានពឹងផ្អែកលើប្រេង និង ប្រាក់ទុនយ៉ាងច្រើនសន្ធឹកពីប្រទេសវ៉េណេស៊ុយអេឡាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែ វា”នឹងលែងមានប្រេង ឬ ប្រាក់ទុនហូរចូលប្រទេសគុយបាទៀតហើយ ។ ខ្ញុំស្នើយ៉ាងខ្លាំងឱ្យពួកគេ ឈានដល់កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ដើម្បីជៀសវាង យឺតពេល»។
លោក Trump បានបន្តថា «ឥឡូវនេះប្រទេសវ៉េណេស៊ុយអេឡា ទទួលបានការការពារដោយសហរដ្ឋអាមេរិក ដែលមានកម្លាំងយោធាដ៏ខ្លាំងបំផុតនៅលើពិភពលោក (គិតរហូតត្រឹមបច្ចុប្បន្ននេះ)»៕
...
ប្រភព ៖ (CCFR)










