ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រជាពលរដ្ឋដើររកខ្ចង ស្រាប់តែប្រទះឃើញសពបុរសម្នាក់ ត្រូវបានគេសម្លាប់ រុំភួយ យកមកបោះចោលនៅក្រោយដើមអូយម៉ូយ ជាប់ចិញ្ចើមផ្លូវលំ មាត់ប្រឡាយក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។
ហេតុការណ៍ភ្ញាក់ផ្អើលដ៏គួរឱ្យរន្ធត់នេះបានកើត ឡើង កាលពីវេលាម៉ោង ១១ និង ៣០ នាទីព្រឹកនៅថ្ងៃទី១៣ ខែមក ឆ្នាំ២០២៦ ចំណុចចិញ្ចើមផ្លូវលំ ជាប់មាត់ប្រឡាយ ស្ថិតនៅក្នុងភូមិចំការដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឱ្យដឹងថា ចំពោះសាកសព មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស អាយុវ័យជាង ២០ ឆ្នាំ មានកម្ពស់ ១,៦០ ម៉ែត្រ សពត្រូវបានរុំដោយភួយ និង កម្រាលពូក ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គាត់និងប្អូនបាននាំគ្នា ដើររើសខ្ចងនៅតាមប្រឡាយទឹកពីត្បូងទៅជើង ជាប់នឹងផ្លូវលំដែលមានចំងាយ ១០០ម៉ែត្រ នៅខាងជើងផ្លូវជាតិលេខ២៣ ស្ថិតនៅក្នុង ភូមិចំការដូង ឃុំលើកដែក ស្រុកកោះធំ ក៏ស្រាប់តែប្រទេះឃើញសាកសពមនុស្ស ដំបូងឃើញផ្នែកខាងក្បាលរាងមូលរុំក្រណាត់ពណ៍ខៀវ ហើយមានសត្វរុយរោម រួចមើលបន្តទៀតឃើញដៃលៀនចេញដែលមានក្រណាត់រុំពណ៍ប្រផេះ ដោយឃើញបែបនេះខ្លួន នឹងប្អូនថ្លៃបានរត់ទៅប្រាប់គេឯងឲ្យដឹងនិង រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញមូលដ្ឋាន រួមទាំងជំនាញកោសល្យវិច័យបានចុះមកដល់ទីតាំងកើតហេតុ ពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់ ដោយនៅចិញ្ចើផ្លូវលំ ជាប់មាត់ប្រឡាយ ក្នុងភូមិចំការដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ចំងាយពីផ្លូវជាតិលេខ២៣ ប្រវែង ប្រហែល ១៥០ ម៉ែត្រ ដោយសាកសពមានរំភួយ នៅក្រោយដើមអូយម៉ូយ សាកសពរំភួយ២ជាន់ ជាមួយ និងកម្រាលពូក រំដោយស្កុតពណ៌សថ្លា ដេកផ្កាប់មុខ ក្បាលបែទៅទិសខាងលិច ពុំមានស្លៀកសម្លៀកបំពាក់ ដៃទាំងសងខាងមានស្នាមសាក់ កដៃខាងឆ្វេងមានពាក់ខ្សែអំបោះ ពណ៌ក្រម ក្បាលមានស្នាកកោសរលាត់នៅលើថ្ងាស់ ដងខ្លួនមានស្នាមកោសរលាត់លើដើមទ្រូងខាងស្ដាំ ស្នាមកោសរលាត់នៅឆ្អឹងជំនី ក្រោមក្លៀកខាងស្ដាំ ស្នាមជាំនៅលើគល់ចង្កេះខាងស្ដាំ ស្រុងឈាមផ្នែងខ្នង ក្រចកម្រាមដៃ ម្រាមជើងទាំងសងខាងឡើងពណ៌ស្វាយ ស្នាមចាក់ម្ជុលនៅលើខ្នង ដៃ និងកដៃខាងស្ដាំ ស្នាមកោសរលាត់នៅលើដើមដៃខាងស្ដាំ ស្នាមចាក់ម្ជុលនៅខ្នងដៃ និងកដៃខាងឆ្វេង។
ដូច្នេះតាមពិនិត្យកន្លែងកើតហេតុ និងការពិនិត្យរបស់លោកគ្រូពេទ្យកោសលវិច័យ សាកសពជនរងគ្រោះ ស្លាប់ដោយសារ ទារកម្មបណ្តាលមកពីខ្ទប់ផ្លូវដង្ហើម ។
ក្រោយកើតហេតុ ដោយមានការឯកភាពពីលោកព្រះ រាជអាជ្ញា បានអនុញ្ញាត ប្រគល់សាកសពឲ្យយទៅលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលលើកដែក យកទៅបញ្ចុះនៅទីបញ្ជុះសព ក្នុងភូមិទូលស្លែង ឃុំលើកដែក ស្រុកកោះធំ និងកំពុងស្រាវជ្រាវតាមចាប់ជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕










