ផលិតកម្ម​ចិញ្ចឹម​សត្វក្នុងស្រុករបស់កម្ពុជា កំពុងរីកចម្រើន ឆ្លើយតបទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​បាន​គ្រប់​គ្រាន់

ចែករំលែក៖

ភ្នំពេញ​៖​ ផលិតកម្ម​ចិញ្ចឹម​សត្វនៅក្នុងស្រុករបស់ប្រទេសកម្ពុជា បាននិងកំពុងវិវត្តន៍រីកច្រើនយ៉ាងខ្លាំង ស្រប​ពេល​ការ​ចិញ្ចឹម​សត្វ​បាន​កំពុង​កើត​ឡើង​យ៉ាង​ផុល​ផុស ជាលក្ខណៈគ្រួសារ និងការចិញ្ចឹមបែបឧស្សាហកម្មទំទើប ដោយ​បាន​ឆ្លើយ​តប​ទៅតាមតម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ជំនួសការនាំចូលស្ទើរ ទាំងស្រុង ជា​ពិសេស​សាច់​ជ្រូក មាន់ និងទាជាដើម។

បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា លោក ស្រ៊ុន ពៅ បាន​លើក​ឡើង​ថា​ ស្តីពីការចិញ្ចឹមសត្វ ផលិតកម្មសត្វ និងការផ្គត់ផ្គង់​សាច់​សម្រាប់​តម្រូវ​ការក្នុងស្រុកនេះថា ទាក់ទិនការចិញ្ចឹមសត្វក្នុងស្រុកឃើញថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ដែលជាសេនាធិការរបស់រារដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ធានា​ដល់ការគ្រប់គ្រង ការអភិវឌ្ឍសុខភាពសត្វ និងផលិតកម្មសត្វ ការ​ធានា​និរន្តរ​ភាព​នៃ​ការ​ផ្គត់​ផ្គ​ង់, ផលិតកម្មសត្វប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ ទីផ្សារក្នុងស្រុក និង​ការ​នាំ​ចេញ​ជា​ដើម​។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ​ បានលើកឡើងបន្ថែមថា ជាក់ស្តែងនៅក្នុងបញ្ហាប្រឈមនៃការអូសបន្លាយជម្លោះព្រំដែន ដែល​បង្ក​ដោយ​ប្រទេសជិតខាងនេះ ផលិតកម្មសត្វនៅកម្ពុជា បាននិងកំពុងវិវត្តន៍រីកច្រើនយ៉ាងខ្លាំង និង​បាន​កំពុងផ្លាស់ប្តូររបត់នៃការចិញ្ចឹមសត្វ ជាពិសេសសត្វជ្រូក គឺការ ចិញ្ចឹមជា​លក្ខណៈ​គ្រួសារ​ទៅ​ជា​កសិកដ្ឋាន និងការចិញ្ចឹមជាកសិដ្ឋានធម្មតា ទៅតាមបែបឧស្សាហកម្មទំនើប, ដោយ​ការ​ចិញ្ចឹម​បែប​នេះ គឺមានគុណភាព និងស្របតាមស្តង់ដារខ្ពស់ និងបានកំពុង​កើត​ឡើង​ជា​បន្ត​បន្ទាប់​។ នេះជាការកំពុងរៀបចំខ្លួនរបស់កម្ពុជា ក្នុងការជំរុញ ផ្គត់ផ្គង់​តម្រូវ​ការ​សាច់​ក្នុង​ស្រុក​ឱ្យ​មាន​និរន្តរភាព ជំនួសនៃការពឹងផ្អែកទីផ្សារខាងក្រៅ និងដើម្បីឈានទៅប្រកួតប្រជែង ជំរុញ​ដល់​ផលិត​កម្ម សត្វ និងផលិតកម្មដ៏ទៃទៀតនៅក្នុងវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លា។

សូមជម្រាបថា​ ជុំវិញផលិតកម្មក្នុងវិស័យកសិកម្ម, នាពេលកន្លងមក អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ លោក ឃឹម ហ្វីណង់ ក៏ធ្លាប់​បានលើកឡើងថា ទាក់ទិនផលិតកម្មក្នុងស្រុកបច្ចុប្បន្ន​មាន​អតិរេក​នៅ​ក្នុងផលិតកម្មស្ទើរតែគ្រប់មុខ ក្នុងនោះកសិផលជាច្រើន ក្រៅពីផ្គត់ផ្គង់នៅលើ ទីផ្សារក្នុងស្រុក បាន​​និងកំពុងហៀរទៅកាន់ទីផ្សារក្រៅស្រុកជាច្រើនផងដែរ។ ចំណែកផលិតកម្មសត្វវិញ កម្ពុជា​កំពុង​មាន​ការរីកចម្រើន និង កំពុងមានការចិញ្ចឹមយ៉ាងផុលផុស ដោយបានគាំទ្រ​ដល់​តម្រូវ​ការ​ទី​ផ្សារ​ក្នុង​ស្រុក។

សូមបញ្ជាក់ថា ជុំវិញការនាំចេញវិញ, បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា នៅក្នុងបំណាច់ឆ្នាំ២០២៥ កម្ពុជា បាននាំចេញស្បែកជាប់រោម ស្បែកសិប្បនិម្មិត និង​ផលិត​ផល​ធ្វើពីស្បែក មានទឹកប្រាក់ប្រមាណជាង ២៧៨ លានដុល្លារសហរដ្ឋអាម៉េរិក នឹងរំពឹងថា នៅ​ពេលអនាគត កម្ពុជានឹងជំរុញដល់ទីផ្សារនាំចេញកាន់តែខ្លាំងក្លា ខណៈបច្ចុប្បន្ន​កម្ពុជា​កំពុង​ស្រូប​យក​ឱកាសវិនិយោគលើ វិស័យចិញ្ចឹមសត្វជាបន្តបន្ទាប់៕

ដោយ​៖តារា​

...

រូបភាព​៖BTV​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print