លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួបតំណាងក្រុមហ៊ុន Shanghai Linshu Culture Technology Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបតំណាងក្រុមហ៊ុន Shanghai Linshu Culture Technology Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនាឱកាសនោះ ខាងតំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីបំណង និងគម្រោងនៃកិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរជាតិអប្សរា ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។ ក្រោយពីស្តាប់បទបង្ហាញរួចមក លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះបំណងនៃកិច្ចសហប្រតិបត្តិការនេះ និង សង្ឃឹមថាភាគីយើងទាំងពីរអាចនឹងសហការគ្នានាពេលអនាគត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print