ខេត្តកំពង់ចាម ៖ ក្នុងនាមថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះ លោក បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារ ដែលបានចូល រួមឧបត្ថម្ភនូវ ថវិកាចំនួន ៧,៧៦៧.៩៩ (ប្រាំពីរពាន់ប្រាំពីររយហុកសិបប្រាំពីរ និងកៅសិបប្រាំបួន) ដុល្លារ អាមេរិក ក្រោមគំនិតផ្តួចផ្តើមរបស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីជួយគាំទ្រដំណើរការសាងសង់របង ខ្លោងទ្វា ប៉ុស្តិ៍យាម និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាផ្សេងទៀតនៅក្នុងអង្គភាព ។
ការចូលរួមឧបត្ថម្ភគាំទ្រ របស់ លោកបណ្ឌិត និង ក្រុមការងារ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និង មិនអាចខ្វះបានក្នុងការចូលរួមអភវឌ្ឍន៍សង្គមជាតិ ជាពិសេសក្នុងវិស័យនគរបាលជាតិ។ បន្ថែមលើនេះ គឺពិតជាបានឆ្លើយតប បានទាន់ពេលវេលានូវសំណើ និងសំណូមជាតម្រូវការចាំបាច់នានារបស់ យើងខ្ញុំ ក្នុងការអភិវឌ្ឍន៍និងកសាងសមិទ្ធផលនៅក្នុងអង្គភាពអធិការដ្ឋបាលនគរបាលស្រុកព្រៃឈរ ។
ជាថ្មីម្តងទៀត ជួសមុខអោយថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាល ស្រុកព្រៃឈរ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងគោរពជូនពរ លោក បណ្ឌិត និង ក្រុមការងារ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ ៕
ដោយ ៖ សិលា










