លោក Trump ដាក់ពន្ធគយ 25% លើការនាំចូលបន្ទះឈីប AI មួយចំនួន

ចែករំលែក៖

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅថ្ងៃពុធ បានដាក់ពន្ធគយ 25% លើការនាំចូលបន្ទះឈីប AI មួយចំនួន ដូចជា ឈីបប្រតិបត្តិការ AI ម៉ូឌែល H200 របស់ក្រុមហ៊ុន Nvidia និងឈីបសេមីកុងដាក់ធ័រដែលមានសមត្ថភាពស្រដៀងគ្នារបស់ AMD ឈ្មោះថា MI325X ក្រោមបទបញ្ជាសន្តិសុខជាតិថ្មីមួយ ដែលបានចេញផ្សាយដោយសេតវិមាន។

សេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតរយៈពេល 9 ខែ តាមមាត្រា 232 នៃច្បាប់ពង្រីកពាណិជ្ជកម្ម ឆ្នាំ 1962 ហើយមានគោលដៅទៅលើឈីបសេមីកុងដាក់ធ័រ និងឧបករណ៍ដែលមានឈីបថ្នាក់ខ្ពស់និងតម្លៃថ្លៃជាក់លាក់មួយចំនួន សម្រាប់ការដាក់ពន្ធនាំចូល។

វិធានការនេះ ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញឲ្យក្រុមហ៊ុនផលិតឈីប និងសេមីកុងដាក់ធ័រកើនច្រើនឡើងនៅក្នុងសហរដ្ឋអាមេរិក និងកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនផលិតឈីបនៅតំបន់ដូចជា តៃវ៉ាន់។

សេតវិមានបានបញ្ជាក់នៅក្នុងឯកសារព័ត៌មានមួយថា ពន្ធគយទាំងនេះ នឹងត្រូវអនុវត្តក្នុងវិសាលភាពកំណត់ និងមិនអនុវត្តលើឈីប និងឧបករណ៍ដែលបានកែច្នៃបន្ត (derivative devices) ដែលនាំចូលសម្រាប់មជ្ឈមណ្ឌលទិន្នន័យ (data centers) នៅសហរដ្ឋអាមេរិកនោះឡើយ ដោយសារមជ្ឈមណ្ឌលទិន្នន័យជាអ្នកប្រើប្រាស់ឈីប AI ច្រើនបំផុត។

ភាគហ៊ុនរបស់ Nvidia, AMD និង Qualcomm បានធ្លាក់ចុះបន្តិចក្នុងការជួញដូរបន្ទាប់ពីបិទទីផ្សារ។

...

លោក Trump បាននិយាយកាលពីខែធ្នូថា លោកនឹងដាក់ពន្ធគយលើការនាំចូលឈីបសេមីកុងដាក់ធ័រពីប្រទេសចិន ដោយចោទថា ទីក្រុងប៉េកាំងកំពុងខិតខំ “មិនសមហេតុផល” ដើម្បីគ្រប់គ្រងឧស្សាហកម្មបន្ទះឈីប ប៉ុន្តែបានពន្យារពេលការអនុវត្តវិធានការនេះរហូតដល់ខែមិថុនា ឆ្នាំ 2027៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print