សមត្ថកិច្ចស្រុកឯកភ្នំឃាត់យុវជនម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើប្រាស់កាំបិតផ្គាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុកឯកភ្នំបានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៩និង៣០ នាទី នៅចំណុចភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតផ្គាក់) មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ដេត ដាណេ ភេទប្រុសអាយុ ២៣ឆ្នាំ មានទីលំនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បានធ្វើសកម្មភាព យកកាំបិតផ្គាក់កាប់ទៅ លើ ជនរងគ្រោះឈ្មោះ ម៉ាក់ សុគុណ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសភ្លៅខាងឆ្វេងដេរចំនួន១៥ថ្នេរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានទទួលបណ្តឹងពីជនរង គ្រោះដោយអនុវត្តបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីនាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកនរិន្ទ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយ លោកវរសេនីយ៍វរសេនីយ៍ទោ សឿង សាម៉េត អធិការស្តីទីនគរបាលស្រុកឯកភ្នំ បានចុះធ្វើស្រាវជ្រាវ កំណត់មុខសញ្ញាឈានដល់ការឃាត់ ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ដេត ដាណេមានទីលំនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ នៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំដើម្បីសាកសួរ។

ក្រោយពីសាកសួរមក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ នៅត្រង់ចំណុចកើតហេតុ ខាងលើ ពិត ប្រាកដមែន ។ មូលហេតុដោយសារជនរងគ្រោះទៅទារប្រាក់ដែលជំពាក់ចំនួន ៥០០០រៀល(ប្រាំពាន់រៀល) ពីជនសង្ស័យ ។ វត្ថុតាងដកហូតបាន៖ កាំបិតផ្គាក់ដងឈេីចំនួន០១។

...

បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print