ភ្នំពេញ ៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេធិបតី ហ៊ុន ម៉ាណែត ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយក អ្នកមីង ហែម សុទ្ធ អាយុ ៥០ឆ្នាំ មកពីខេត្តក្រចេះ ត្រូវជាម្តាយ របស់ កងទ័ព គល់ ស្រិត មិត្តរួមអាវុធ អនុសេនីយ៍ត្រី លឹម ថា ដែលបានពលី គាត់មានបញ្ហាស្ទះរន្ធទឹកភ្នែក (បណ្តាលអោយហូរទឹកភ្នែកមិនឈប់) ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅមន្ទីរពេទ្យព្រះអង្គឌួង ដោយបានវះកាត់ភ្នែកជូនគាត់ប្រកបដោយជោគជ័យ និងបានពិនិត្យសុខភាពទូទៅជូនគាត់ទៀតផង ។
មិនត្រឹមតែប៉ុណ្ណោះ សម្តេច និងលោកជំទាវ ក៏បានចាត់អោយក្រុមការងារនៃសមាគម នាំយកថវិកាឧបត្ថម្ភ របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ និងសាកសួរសុខទុក្ខអ្នកជំងឺមុននិងគាត់ត្រលប់ទៅផ្ទះវិញ នៅខេត្តក្រចេះ ហើយក្រុមការងារក៏បានរៀបចំជូនគាត់អោយទៅដល់ផ្ទះគាត់តែម្តង។
នេះជសកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌៕
ដោយ ៖ សិលា










