នគរបាលស្រុកបសេដ្ឋបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូឃាត់ខ្លួន៤នាក់អប់រំណែនាំរក្សាទុកម៉ូតូរយៈពេល៩០ថ្ងៃ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកបសេដ្ឋឱ្យដឹងនៅព្រឹកថ្ងៃទី១៥ខែមករានេះថា ក្រុមក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ត្រូវកម្លាំងនគរបាលស្រុកឃាត់ខ្លួនបានទៅក្រុមមានគ្នា៤នាក់ កាលពីល្ងាចថ្ងៃទី ១៥ ខែមករាឆ្នាំ២០២៦។

មន្ត្រីនគរបាលស្រុកបសេដ្ឋបានឲ្យដឹងថា អនុវត្ដតាមបញ្ជាដឹកនាំលោ​កឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នង ការនគរ​បា​លខេត្ដកំពង់ស្ពឺ​ កំលាំងនគរបាលអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បេីកប្រតិបត្ដិការស្រាវជ្រាវ​ក្មេងទំនើងបង្ហោះម៉ូ​តូនៅតាមដងផ្លូវសាធា​រណៈរួចថត​រូបបង្អួតសមត្ថកិច្ចតាមរយៈ​តាមប​ណ្ដាញស​ង្គមហ្វេសបុក កាលថ្ងៃទី៧ ខែមករាឆ្នាំ២០២៦ នៅពេលនេះសមត្ថកិច្ច ឃាត់បានក្មេងទំនើងមួយក្រុម។

ក្រោយទទួលបាន​ព័ត៌មានអំពីករណីក្មេងទំនេីងមួយក្រុមបង្ហោះម៉ូតូ​ លោកវរសេនីយ៍ឯក​ ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋបានបញ្ជាកំលាំងស្រុកស្រាវជ្រាវរហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ឈានទៅកំណត់ មុខស​ញ្ញា និងឃាត់បានក្មេងទំនើងទាំង ៤នាក់​ វត្ថុតាងម៉ូតូ០១គ្រឿង ដែលបានធ្វេី​សកម្មភាពបង្ហោះម៉ូតូត្រង់ ចំណុចលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូ៤២-៤៣ ស្ថិតក្នុងភូមិព្រៃរំដួលខាងជើង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

​ ១./ឈ្មោះ សុខ ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដីក្រហម ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
២/ឈ្មោះ ង៉ាន់ សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងស្តៅ ឃុំនិទាន ស្រុកបសេដ្ឋ
(០២នាក់ខាងលើជាអ្នកធ្វើសកម្មភាពបង្ហោះម៉ូតូ)
៣./ឈ្មោះ យាន គឹមស៊ន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដីក្រហម ឃុំនិទាន ស្រុកបសេដ្ឋ និង
៤./ឈ្មោះ រី សុភក្ត្រ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសាឡាំ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
(០២នាក់នេះ ជាក្រុមតែមួយ និងថតវីដេអូពីសកម្មភាពបក្ខពួកខ្លួនបង្ហោះ) ។

តាមចម្លើយមុខសញ្ញាក្មេងទំនើងទាំង៤នាក់ សារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ តាមផ្លូវជាតិលេខ៤១ ពិតប្រាកដមែន ។

...

បច្ចុប្បន្នពួកគេត្រូវបានកំលាំងជំនាញ អប់រំ កិច្ចសន្យាឱ្យអាណាព្យាបាល ធានាយកទៅអប់រំបន្ត,បានកោរសក់ និងឱ្យត្រឡប់ទៅមូលដ្ឋានវិញ។ ចំណែកវត្ថុតាងម៉ូតូរក្សាទុករយៈពេល៣ខែឬ៩០ថ្ងៃ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print