ចាប់កន្លែងលក់ វែប ឬ បារី អេឡិចត្រូនិច ដែលភាគច្រើនគឺសិស្សសាលាទិញជក់

ចែករំលែក៖

ភ្នំពេញ ៖ កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ចែកចាយបារីអេឡិចត្រូនិក (Vape) មួយកន្លែងដោយចាប់យក ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី​ ​ជាច្រេី
ន​ ។

ហេតុការណ៍​ចុះបង្រ្កាប​កាល​ពី​វេលា​ម៉ោង​១០ ​យប់​ត្រូវ​និង​ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ​២០២៦​ ស្ថិត​នៅ​តាមបណ្តោយ​ផ្លូវ​លេខ​១៧២​ ក្នុងសង្កាត់​ជ័យជម្នះ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។

តាមការបញ្ជាក់ពីកម្លាំងជំនាញ បានអោយដឹងថា ដោយទទួលបាននូវការរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងបានស៉ើបអង្កេត យ៉ាងច្បាស់លាស់ រកឃើញទីតាំងផ្ទះខាងលើនេះ មានលួចលាក់បង្កប់ បើកលក់នូវបារីអេឡិចត្រូនិច ( Vape) គ្រប់រសជាតិ យ៉ាងច្រើនតែម្តង ។

ប្រភពដដែលបន្តថា ចំពោះចំនួនជាក់លាក់ នូវមិនទាន់អាចដឹងនោះឡើយ ដោយគ្រាន់តែកម្លាំងរាជអាវុធហត្ថ បញ្ជាក់ចុងក្រោយ គឺច្រើនដើម តែម្តង ។

...

ក្រោយ​កេីត​ហេតុ​ កម្លាំង​កងរាជអាវុធហត្ថ​ ឃាត់ខ្លួនម្ចាស់ទីតាំង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print