ភ្នំពេញ ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ចែកចាយបារីអេឡិចត្រូនិក (Vape) មួយកន្លែងដោយចាប់យក ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាច្រេី
ន ។
ហេតុការណ៍ចុះបង្រ្កាបកាលពីវេលាម៉ោង១០ យប់ត្រូវនិងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីកម្លាំងជំនាញ បានអោយដឹងថា ដោយទទួលបាននូវការរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងបានស៉ើបអង្កេត យ៉ាងច្បាស់លាស់ រកឃើញទីតាំងផ្ទះខាងលើនេះ មានលួចលាក់បង្កប់ បើកលក់នូវបារីអេឡិចត្រូនិច ( Vape) គ្រប់រសជាតិ យ៉ាងច្រើនតែម្តង ។
ប្រភពដដែលបន្តថា ចំពោះចំនួនជាក់លាក់ នូវមិនទាន់អាចដឹងនោះឡើយ ដោយគ្រាន់តែកម្លាំងរាជអាវុធហត្ថ បញ្ជាក់ចុងក្រោយ គឺច្រើនដើម តែម្តង ។
ក្រោយកេីតហេតុ កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនម្ចាស់ទីតាំង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ រ៉ារ៉ា










