រដ្ឋបាលរាជធានីភ្នំពេញ បង្ហញពីសមិទ្ធផលនានាការងារអភិវឌ្ឍន៏ទីក្រុងភ្នំពេញលេីគ្រប់វិស័យក្នុងសម័យតេជោ.ធិបតី

ចែករំលែក៖

ភ្នំពេញ៖ រូបថតជាច្រើនផ្ទាំងបង្ហញពីសមិទ្ធផល នានា និង ការងារអភិវឌ្ឍន៏ ទីក្រុងភ្នំពេញលេីគ្រប់វិស័យក្នុងសម័យសម្ដេចតេជោហ៊ុន សែន-សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។
តាមរយៈបង្ហាញរូភាពរូបថតសកម្មភាពជាច្រើនផ្ទាំងស្ដីពីសមិទ្ធផលនានា ត្រូវបាន ដាក់តាំងពិព័រណ៍ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលេីក ទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីឆ្លងកាត់នូវរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន រាជធានីភ្នំពេញ បានបំលែងខ្លួនពីទីក្រុងគ្មានមនុស្សនៅទៅជាទីក្រុងដែលជា បណ្ដុំ នៃការរស់នៅ ប្រកបដោយ ប្រណិតភាព តំបន់ ទេសចរណ៍ដ៏រស់រវើកមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបានយ៉ាងឆាប់រហ័ស គួរឱ្យកត់សម្គាល់។
ការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងសាមសិបឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល ក្នុងនីតិកាល កន្លងមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គ មហាសេនាបតីតេ ជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិ កាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំ ផុតរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសម្រេចបាននូវស្នាដៃ និងសមិទ្ធ ផលនានា ជាប្រវត្តិសាស្ត្រជាច្រើន ៕
ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print