អធិការនគរបាលខណ្ឌឫស្សីកែវ បានរៀបចំកិច្ចប្រជុំ ជម្រុញយកចិត្តទុកដាក់លើការងារបង្ការទប់ស្កាត់អំពើចោរកម្ម

ចែករំលែក៖

ភ្នំពេញ ៖ អធិការនគរបាលខណ្ឌឫស្សីកែវ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្មារតីអង្គប្រជុំរបស់ឯកឧត្តមស្នងការ និងជម្រុញការអនុវត្តការងារជំនាញ ដឹកនាំដោយ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ។

សូមបញ្ជាក់ថា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពង្រឹងការងារការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។

កិច្ចប្រជុំដាក់ចេញជាគោលការណ៍ដឹកនាំ ជម្រុញយកចិត្តទុកដាក់លើការងារបង្ការទប់ស្កាត់អំពើចោរកម្ម លួច ឆក់ និងក្មេងទំនើង នៅតំបន់ថ្មើរជើងចតុមុខ និងតំបន់ផ្សេងទៀត, ការងារគ្រប់គ្រងត្រួតពិនិត្យជនបរទេសប្រមូលផ្តុំ តាមខុនដូ បុរី ផ្ទះជួល និងពង្រឹងទប់ស្កាត់បង្រ្កាបបទល្មើសឆបោកតាមអនឡាញឲ្យមានប្រសិទ្ធភាព។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ក្រុមការងារជំនួយការឯកឧត្តមស្នងការ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print