បង្ក្រាបមិនអស់សោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈនៅស្រុកសាមគ្គីមុន្នីជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ កម្លាំងនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យនៅព្រលប់ថ្ងៃទី១៥ខែមករាឆ្នាំ២០២៦ បានបង្ក្រាបករណីបង្ហោះម៉ូតូថ្មីមួយទៀតនៅឃុំក្រាំងចេកដោយឃាត់ខ្លួនក្មេងទំនើងពីរនាក់។

មន្ត្រីនគរបាលឲ្យដឹងថា កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បង្រ្កាបករណីក្មេងទំនើងបង្ហោះម៉ូតូ នៅថ្ងៃទី១៥ ខែ មករាឆ្នាំ២០២៦ វេលាម៉ោង១៧ និង៣០ នាទី នៅចំណុចផ្លូវកៅស៊ូលេខ១៤៤០ ស្ថិតនៅក្នុងភូមិទួលស្ដៅ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានករណីក្មេងទំនើងបង្ហោះម៉ូតូមួយកើតឡើង ដែលបង្កឡើងដោយ÷

១. ឈ្មោះ យួន សំណាងភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិភ្នំបាត ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ (ជាអ្នកបង្ហោះម៉ូតូ)និង២. ឈ្មោះ ជូរ គឹមស្រេងភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្មី ឃុំពង្រ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំ (ជាអ្នកថតវីដេអូពីក្រោយ) បានជិះម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ក្រហម លាយពណ៌សរ សេរីឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ 1MD-2273 ដោយជិះក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចភូមិឃុំខាងលើក៏បានធ្វើសកម្មភាពបង្ហោះម៉ូតូ។

តាមចម្លើយសារភាពរបស់ក្មេងទំនើង ទាំង២នាក់ខាង លើ បានសារភាពថា រូបគេពិតជាបានជិះម៉ូតូបង្ហោះ និងថតវីដេអូទុកពិតប្រាកដមែន។

កម្លាំងនគរបាលបានដកហូតម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ ក្រហម លាយពណ៌ស សេរីឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ 1MD-2273 ។

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានអប់រំក្មេងទំនើង បង្ហោះម៉ូតូខាងលើ និងឲ្យធ្វើពលកម្មសម្អាត នៅក្នុងបរិវេណអធិការដ្ឋាន និងប្រគល់ឲ្យទៅអាណាព្យាបាលយកទៅអប់រំណែនាំបន្ត ។

...

ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចដកហូតរក្សាទុកបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុននីជ័យរយះ៣ខែ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print