អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៦ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទទួលសារតាំងរបស់ឯកអគ្គរាជ/រដ្ឋទូតចំនួន ១៨ រូបប្រចាំប្រទេសចិន ដែលរួមមានឯកអគ្គរដ្ឋទូតមកពីប្រទេសតួកគីជាដើម នៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។
លោក Xi Jinping បានស្វាគមន៍ឯកអគ្គរាជ/រដ្ឋទូតគ្រប់រូបដែលមកពំពេញបេសកកម្មនៅប្រទេសចិន ហើយតាមរយៈអង្គទូតគ្រប់រូបពាំនាំការជូនពរចំពោះថ្នាក់ដឹកនាំ និងប្រជាជននៃព្រទេសរៀងៗខ្លួន។ លោកសង្ឃឹមថា ឯកអគ្គរាជ/រដ្ឋទូតគ្រប់រូបនឹងឧស្សាហ៍ចុះទៅកាន់តំបន់ផ្សេងៗនៃប្រទេសចិន ដើម្បីឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីប្រទេសចិនពិតប្រាកដ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសនានា ។
លោក Xi Jinping បានថ្លែងទៀតថា អបគមន៍ បដិបក្ខគ្នា និងល្បែងផលបូកសូន្យ នឹងត្រូវបរាជ័យ ការដែលធ្វើពិភពលោកវិលត្រឡប់ទៅបកច្បាប់ព្រៃវិញ គឺមិនអាចទទួលបានការគាំទ្រទេ។ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសកល គឺជាជម្រើសត្រឹមត្រូវតែមួយគត់។ជានិច្ចកាល ប្រទេសចិនតែងតែឈរនៅម្ខាងនៃសច្ចភាពប្រវត្តិសាស្ត្រ ហើយធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ៕
ប្រភព ៖ (CCFR)










