ខេត្តបាត់ដំបង , កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោក វរសេនីយ៍ឯក សគឹមឡុងអធិការនគរបាលស្រុកមោងឫស្សីដឹកនាំកម្លាំងធ្វេីការឃ-ាត់ខ្លួនបុរសម្នាក់ឈ្មោះឃឹម ងិល អាយុ៤៧ឆ្នាំ រស់នៅភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្នុងករណីហិង្សាបណ្តាលឱ្យស្ល-ាប់ ជនរងគ្រោះឈ្មោះឃួន ឃុន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ត្រូវជាបងថ្លៃ)ដោយប្រេីដំបងឈេីវ-ាយត្រូវក្បាលក្រោយពីនាំទៅសង្រ្គោះនៅមន្ទីរពេទ្យបានបន្តិច។
ចំពោះមូលហេតុនៃករណីហិង្សានេះគឺដោយសារតែទំនាស់ពាក្យសំដីជាមួយគ្នា ហេីយពេលនេះនគរបាលស្រុកកំពុងរៀបចំឯកសារបញ្ជូនមកអនុវត្តទោសតាមផ្លូវច្បាប់៕
(រូបភាពនគរបាលស្រុកមោងឫស្សី)









