Guardiola ឈប់ខ្វល់ពីបរាជ័យជាមួយMan Untied ហើយ Man City ត្រូវផ្តោតលើការឈ្នះក្នុង Champions League

ចែករំលែក៖

អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមរបស់គាត់បានដាក់ការបរាជ័យកាលពីចុងសប្តាហ៍ក្រោមដៃ Manchester United ទុកជាអតីតកាលហើយ ដោយបច្ចុប្បន្នផ្តោតសំខាន់ទៅលើការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង 8 នៃពាន Champions League ដែល City ស្ថិតក្នុងស្ថានភាពល្អជាងរដូវកាលមុន។

បន្ទាប់ពីចាញ់ 2-0 នៅ Old Trafford កាលពីថ្ងៃសៅរ៍ លោកGuardiola បានទទួលស្គាល់ថា ក្រុមល្អគឺជាអ្នកឈ្នះ ហើយពីរថ្ងៃបន្ទាប់ នៅពេលនិយាយនៅប្រទេសន័រវេស មុនការប្រកួតជាមួយ Bodo/Glimt នៅថ្ងៃអង្គារ គាត់ក៏មានទស្សនៈដូចគ្នា។

បច្ចុប្បន្ន City ស្ថិតនៅចំណាត់ថ្នាក់ទី 4 ក្នុងតារាង Champions League មាន 13 ពិន្ទុ ហើយការឈ្នះ Bodo/Glimt ក្នុងការប្រកួតជើងចុងក្រោយមុនវគ្គបញ្ចប់លីគ នឹងធ្វើឲ្យពួកគេស្ថិតក្នុងទីតាំងល្អសម្រាប់ឆ្លងទៅវគ្គ 16 ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។

...

ខ្សែបម្រើ Phil Foden បានរងរបួសដៃក្នុងការប្រកួតជាមួយ United ដោយ Guardiola បញ្ជាក់ថា មានឆ្អឹងខ្លះបាក់ ប៉ុន្តែគាត់នឹងពាក់ឧបករណ៍ការពារ ហើយអាចចូលលេងបាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print