Manchester City ជោគជ័យក្នុងការទិញយកប្រធានក្រុម Crystal Palace ខ្សែការពារ Marc Guehi

ចែករំលែក៖

ទីផ្សារផ្ទេរកីឡាករដ៏សកម្មរបស់ Manchester City បន្តទៅមុខជាមួយការចុះហត្ថលេខាទិញយក ប្រធានក្រុម Crystal Palace គឺកីឡាករ Marc Guehi ក្នុងតម្លៃ ២០ លានផោន ។

Guehi ចូលរួមជាមួយកីឡាករ Antoine Semenyo ដែលមានតម្លៃ ៦២.៥ លានផោន  នៅកីឡដ្ឋាន Etihad ក្នុងខែនេះ ហើយទោះបីជាមិនមានសិទ្ធិលេងក្នុងការប្រកួត Champions League ទល់នឹង Bodo/Glimt នៅថ្ងៃអង្គារនេះក៏ដោយ ក៏គេនឹងអាចចូលរួមលេងបាននៅចុងសប្ដាហ៍។

កីឡាករអន្តរជាតិ អង់គ្លេស រូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំកន្លះ ដែលគេជឿថាមានតម្លៃដល់ទៅ ៣០ម៉ឺនផោនក្នុងមួយសប្ដាហ៍ ហើយត្រូវបានចាត់ទុកថាជា អ្នកជំនួសរយៈពេលវែងសម្រាប់ ខ្សែការពារJohn Stones ដែកកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅខាងមុខ។

ការសម្រេចចិត្តនេះ កើតឡើងផ្នែកមួយដោយសារបញ្ហារបួសរបស់ John Stones, Ruben Dias និង Josko Gvardiol ដែលក្នុងនោះ Gvardiol ទំនងជានឹងខកខានការប្រកួតភាគច្រើននៃរដូវកាលនេះ បន្ទាប់ពីបាក់ជើង។

...

Guehi វ័យ ២៥ ឆ្នាំ ត្រូវបាន City ចាប់អារម្មណ៍យូរមកហើយ ប៉ុន្តែរដូវក្តៅមុន ពួកគេមានកន្លែងមិនគ្រប់គ្រាន់ក្នុងក្រុម ដើម្បីធ្វើការផ្លាស់ប្តូរនេះ។ នៅពេលនោះ Guehi ស្ទើរតែបានចូលរួមជាមួយ Liverpool ក្នុងតម្លៃ ៣៥ លានផោន  មុនពេល Crystal Palace សម្រេចចិត្តដកខ្លួនពីការផ្ទេរនោះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print