​កូនសត្វខ្លាចំនួន២ក្បាល​ ទទួលបានពីសប្បុរសជន ត្រូវបានបញ្ជូនមកថែទាំ និងស្នាក់នៅឧទ្យានសួនសត្វភ្នំតាម៉ៅ

ចែករំលែក៖

ខេត្ត​តាកែវ៖ កូនសត្វខ្លាចំនួន២ដែលទទួលបានពីសប្បុរសជន ត្រូវបានស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រគល់ជូនមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន កូនខ្លាទាំងពីរ ត្រូវបានបញ្ជូនមកថែទាំ និងស្នាក់នៅឧទ្យានសួនសត្វភ្នំតាម៉ៅ។

បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា កូនសត្វខ្លាទាំងពីរនេះ ជាកូនខ្លាញី និងឈ្មោលមួយគូរ ដែលខ្លាឈ្មោលមានទំងន់ប្រមាណ៦០គីឡូក្រាម មានអាយុប្រមាណ៩ខែ ចំណែកកូនខ្លាញី មានទំងន់ប្រមាណ៤០គីឡូក្រាម ហើយមានអាយុប្រមាណ៦ខែ។

...

បច្ចុប្បន្ននេះ កូនខ្លាទាំងពីរបានមកដល់ឧទ្យានសួនសត្វភ្នំតាម៉ៅ និងកំពុងស្ថិតក្រោមការពិនិត្យសុខភាព និងមើលថែពីអ្នកជំនាញនៅទីនោះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print