ខេត្តតាកែវ៖ កូនសត្វខ្លាចំនួន២ដែលទទួលបានពីសប្បុរសជន ត្រូវបានស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រគល់ជូនមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន កូនខ្លាទាំងពីរ ត្រូវបានបញ្ជូនមកថែទាំ និងស្នាក់នៅឧទ្យានសួនសត្វភ្នំតាម៉ៅ។
បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា កូនសត្វខ្លាទាំងពីរនេះ ជាកូនខ្លាញី និងឈ្មោលមួយគូរ ដែលខ្លាឈ្មោលមានទំងន់ប្រមាណ៦០គីឡូក្រាម មានអាយុប្រមាណ៩ខែ ចំណែកកូនខ្លាញី មានទំងន់ប្រមាណ៤០គីឡូក្រាម ហើយមានអាយុប្រមាណ៦ខែ។
...
បច្ចុប្បន្ននេះ កូនខ្លាទាំងពីរបានមកដល់ឧទ្យានសួនសត្វភ្នំតាម៉ៅ និងកំពុងស្ថិតក្រោមការពិនិត្យសុខភាព និងមើលថែពីអ្នកជំនាញនៅទីនោះ៕
ដោយ៖តារា










