មន្ត្រីនគរបាលខេត្ត៦រូប ត្រូវបានក្រសួងមហាផ្ទៃ ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ ព្រោះប្រព្រឹត្តខុសតួនាទីភារកិច្ច បទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសឡាវចូលមកកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច​ដកហូត​មុខ​តំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាល​បាល​ខេត្តស្ទឹងត្រែង ចំនួន​ ៦​រូប ក្នុង​នោះ​មាន​ម្នាក់​ជាឧត្តមសេនីយ៍ត្រី (​ផ្កាយ​១) ផងដែរ ព្រោះប្រព្រឹត្តល្មើសវិន័យ​នគរបាល​ ពាក់ព័ន្ធហ្នឹង បទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសឡាវចូលមកកម្ពុជា ក្នុងនោះមានមេក្លោងជនជាតិឡាវចំនួន ៤នាក់ផងដែរ។

យោង​តាម​ប្រកាស​ស្តី​ពី​ការ​អនុវត្ត​ទណ្ឌកម្ម​ចេញ​​ចំនួន៣ដាច់ដោយឡែកពីគ្នា បានបង្ហាញថា នគរបាលដែលរងទណ្ឌកម្មនេះ រួមមាន៖

១៖ ឧត្តមសេនីយ៍ត្រី ចាន់ សុ​ផា អត្តលេខ០២០៤៦ ត្រូវបានដកហូត​មុខ​តំណែងពី​ស្នងការ​រងទទួល​ការងារ​ព្រំដែន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ឱ្យមក​ជា​មន្ត្រី។
២៖ វរសេនីយ៍ទោ ចាន់ សុធា អត្តលេខ៥៦៩៤៥ មេបញ្ជាការ​រង វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧៩១ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ត្រូវ​បាន​ផ្អាក​ការងារ​បណ្តោះអាសន្ន។
៣៖ វរសេនីយ៍ត្រី ទិព្វ និ​ទ្ធី អត្តលេខ៥៦៩៧២ ដកហូតតួនាទីមេបញ្ជាការ​រងរ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក​លេខ​៧០១​មក​ជា​មន្ត្រី និង​បន្ថយឋានន្តរស័ក្តិ​ចំនួន ១​ថ្នាក់ ឱ្យមក​នៅ​ត្រឹម​ថ្នាក់​អនុសេនីយ៍ឯក ។
៤៖ អនុសេនីយ៍ឯក ឋាន វិចិត្រ អត្តលេខ ៧១៥៦៩ ដកហូតតួនាទីពី​នាយ​រង​ផ្នែក​សុខាភិបាល នៃ​វរ​សេនាតូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០១ ឱ្យមក​ជា​មន្ត្រី និង​បន្ថយ​ឋានន្តរស័ក្តិ​ចំនួន ១​ថ្នាក់ ឱ្យមក​នៅ​ត្រឹម​ថ្នាក់ អនុសេនីយ៍ទោ ។
៥៖ អនុសេនីយ៍ទោ សៅ សុភាព អត្តលេខ៧១៦០៩ ដកហូតតួនាទីពី​នាយ​រង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន គោក​ណា​អូ​ង នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​ ៧០១ ឱ្យមក​ជា​មន្ត្រី និង​បន្ថយ​ឋានន្តរស័ក្តិ​ចំនួន ១​ថ្នាក់ ឱ្យមក​នៅ​ត្រឹម​ថ្នាក់ អនុសេនីយ៍ត្រី ។
៦៖ អនុសេនីយ៍ត្រី ចាន់ សុ​ភ័​ក្រ អត្តលេខ ៩៥៧៥៣ ត្រូវបានបន្ថយឋានន្តរស័ក្តិមក​នៅ​ត្រឹម​ថ្នាក់ព្រិ​ន្ទ​បាល​ឯក​។

...

មិនទាន់មានការបញ្ជាក់ពីទោសកំហុសនៃការប្រព្រឹត្តល្មើសរបស់មន្ត្រីនគរបាលខាងលើនេះនៅឡើយទេ។ តែប្រភពបានបង្ហើបថា មន្ត្រីនគរបាលខាងលើបានឃុបឃិតគ្នាជាប្រព័ន្ធដោះលែងមនុស្សឆ្លងដែនខុសច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print