Marc Guehi ក្លាយជាអ្នករកចំណូលខ្ពស់បំផុតទីពីររបស់ Man City

ចែករំលែក៖

កីឡាករ Marc Guehi បានក្លាយជាអ្នករកចំណូលបានច្រើនជាងគេទីពីររបស់ Manchester City នៅកីឡាដ្ឋាន Etihad ។ ខ្សែការពារកណ្តាលអង់គ្លេសវ័យ 25 ឆ្នាំបានបញ្ចប់ការផ្ទេរក្នុងតម្លៃខ្លួន 20 លានផោនរបស់គាត់ពី Crystal Palace កាលពីថ្ងៃចន្ទ។

ហើយគាត់ចុះហត្ថលេខាលើកិច្ចសន្យា 5 ឆ្នាំកន្លះដែលមានតម្លៃ 300,000 ផោនក្នុងមួយសប្តាហ៍។

Man City មានឆន្ទៈក្នុងការផ្តល់ជូន Guehi នូវកិច្ចព្រមព្រៀងដ៏ធំនេះ ដោយសារតែតម្លៃផ្ទេរតិចតួចដែលត្រូវបានបង់ទៅឱ្យ Crystal Palace ខណៈដែលកិច្ចសន្យានៅ Selhurst Park របស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

មានតែខ្សែប្រយុទ្ធ Erling Haaland រកចំណូលបានច្រើនជាងគេ 525,000ផោន ក្នុងមួយសប្តាហ៍លើ Guehi នៅក្នុងក្រុមរបស់លោក Pep Guardiola ។

ថ្លៃឈ្នួលរបស់Guehi ស្មើគ្នានឹង Bernardo Silva ចំណែក Omar Marmoush ត្រឹមតែ 295,000 ផោន។

កីឡាករJohn Stones, Gianluigi Donnarumma និង Ruben Dias សុទ្ធ​តែ​បានលុយដាក់​ហោប៉ៅ​ចំនួន 250,000 ផោនជា​រៀង​រាល់​សប្តាហ៍​។

សម្រាប់ Antoine Semenyo ដែលមកដល់ខែមករា និងជាមិត្តរួមការងាររបស់ Guehi គឺមានចំនួន 150,000 ផោនក្នុងមួយសប្តាហ៍។ ថ្លៃពលកម្មអ្នកចាំទីបម្រុង Stefan Ortega និង James Trafford មានតម្លៃ 90,000ផោន និង 50,000ផោន រៀងគ្នា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print