ក្រសួងការបរទេសចិន៖ស៊ើបអង្កេតរកការពិតឱ្យបានឆាប់ស្តីពីករណីដែលពលរដ្ឋចិនស្លាប់និងរងរបួសក្នុងការបំផ្ទុះនៅរដ្ឋធានីអាហ្វហ្កានីស្ថាន

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ២០ ខែមករា លោក Guo Jiakun អ្នកនាំពាក្យ ក្រសួងការបរទេស ចិន បានធ្វើជា អធិបតី ក្នុង សន្និសីទសារព័ត៌មាន ។ ទាក់ទិននឹង ករណី បំផ្ទុះ ដែល បាន កើតឡើងនៅខាងក្រៅភោជនីយដ្ឋានចិន មួយ ស្ថិត នៅ ទីក្រុង កាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន នារសៀលថ្ងៃទី១៩ ខែមករា ដែលបណ្តាលឱ្យ មនុស្ស ម្នាក់ ស្លាប់បាត់បង់ជីវិត និង ៥ នាក់ ទៀត រង របួស លោកGuo Jiakunបានលើកឡើង ថា “យើងសូម ចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះ ពលរដ្ឋ ចិន ដែល បានស្លាប់ បាត់ បង់ ជីវិត និងសួរ សុខទុក្ខ យ៉ាងស្មោះ ចំពោះពលរដ្ឋដែលរងរបួស”។ ភាគី ចិន បានធ្វើ អន្តរាគមន៍ ជា បន្ទាន់ ចំពោះ ប្រទេសអាហ្វហ្កានីស្ថាន ដោយទាមទារឱ្យ ប្រទេសអាហ្វហ្កានីស្ថានខិតខំប្រឹងប្រែង ព្យាបាលអ្នករងរបួស និង ចាត់វិធានការ ដែល មាន ប្រសិទ្ធភាពបន្ថែមទៀត ដើម្បី ការពារសុវត្ថិភាពរបស់ពលរដ្ឋ គម្រោង និងស្ថាប័នចិន នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន និង ស៊ើបអង្កេតរកការពិតឱ្យបានឆាប់ដើម្បីផ្តន្ទាទោស ជនដៃដល់ តាមផ្លូវ ច្បាប់។

លោក Guo Jiakunបាន បន្តថា ភាគី ចិនថ្កោលទោសយ៉ាងខ្លាំង ក្លា និង ប្រឆាំងយ៉ាងដាច់ខាត ចំពោះ អំពើ ភេរវកម្ម គ្រប់ទម្រង់ ព្រមទាំង គាំទ្រប្រទេសអាហ្វហ្កានីស្ថាន និងប្រទេសដទៃទៀតក្នុងតំបន់ ក្នុង ការ សហការ គ្នា ដើម្បី ប្រយុទ្ធប្រឆាំង នឹង អំពើ ហិង្សាភេរវកម្ម គ្រប់ ទម្រង់ ៕

ប្រភព ៖ (CCFR)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print