សេចក្តីជូនដំណឹង ស្តីពី ពិធីអភិសេកព្រះបដិមាលោកេស្វរៈ (រង្វង់មូលដៃប្រាំបី) និងរាប់បាត្រព្រះសង្ឃ ១០៨អង្គ ឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជាការពារព្រំដែនខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ សូមជម្រាបជូនប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ និងពុទ្ធបរិស័ទជិតឆ្ងាយ ជ្រាបថា រដ្ឋបាលខេត្តឧត្តរមានជ័យ ដោយយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ នឹងរៀបចំពិធីអភិសេកព្រះបដិមាលោកេស្វរៈ និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជាការពារព្រំដែនខេត្ត ឧត្តរមានជ័យ ពិធីនេះនឹងប្រព្រឹត្តទៅ វេលាម៉ោង ៦:៣០នាទីព្រឹក នៅថ្ងៃសៅរ៍ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណអតីតរង្វង់មូលដៃប្រាំបី ក្រុងសំរោង។

ពិធីនេះនឹងមានការរាប់បាត្រព្រះសង្ឃចំនួន ១០៨អង្គ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា ការពារព្រំដែនដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

សេចក្តីជូនដំណឹងនេះទុកជាការនិមន្ត អញ្ជើញព្រះថេរានុថេរៈគ្រប់ព្រះអង្គ ប្រជាពលរដ្ឋ សាធាណៈជន ទាំងអស់ដែលមានបំណងចូលរួម សូមមេត្តាចូលរួមក្នុងពិធីខាងលើតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print