ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦​ បានអញ្ជើញជាសហអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត ។

នាឱកាស​នោះ​ ដោយមានការចូលរួមពី លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង លោក លោកស្រី​ថ្នាក់ដឹកនាំក្រសួង លោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យប្រចាំប្រទេសថៃ កម្ពុជា និងឡាវ នៃអង្គការអន្តរជាតិខាងការងារ (ILO)  តំណាងក្រសួងស្ថាប័ន តំណាងនិយោជិក អ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត និងបងប្អូនកម្មករនិយោជិតជាច្រើនរូបទៀត។

ពិធីនាថ្ងៃនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញឱ្យមានការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញដោយកែច្នៃ កែលម្អឱ្យមានកៅអីអង្គុយសមរម្យសម្រាប់ដឹកជញ្ជូនបងប្អូនកម្មករនិយោជិត ស្របតាមផែនការជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានចង្អុលបង្ហាញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរិះរកយន្តការគាំទ្រ និងការលើកទឹកចិត្តនានា សំដៅធ្វើយ៉ាងណាឱ្យរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូនកម្មករនិយោជិតមានផាសុកភាពជាងមុន ត្រឹមឆ្នាំ២០២៧ ជាពិសេសការសម្របសម្រួលរៀបចំឱ្យរថយន្តដឹកជញ្ជូនកម្មករនិយោជិតទទួលបានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដែលនេះជាការចូលរួមលើកកម្ពស់ផាសុកភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែប្រសើរជាងមុន ជូនដល់កម្មករនិយោជិត៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print