ដំណឹងមរណភាពរបស់ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ពិតជាមានក្តីរន្ធត់ និងសោកស្តាយជាទីបំផុត ក្រោយពីបានទទួលដំណឹងមរណភាពរបស់ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ នាថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តម ប៉ូល ពីឌូ គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរព ស្រឡាញ់បំផុតរបស់ក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌ រហូតក្លាយជាធនធានដ៏សំខាន់ ជាពិសេសបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែកយ៉ាងឧត្តុង្គឧត្តម សម្រាប់ប្រទេសជាតិ ក្នុងការជំរុញការអភិវឌ្ឍវិស័យមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។

ស្ថិតក្នុងបរិយាកាសដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារឯកឧត្តម និងសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ប៉ូល ពីឌូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ក្រុមគ្រួសារឯកឧត្តម ប៉ូល ពីឌូ ទទួលការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះពីយើងខ្ញុំ។

សូមជម្រាបថា សពឯកឧត្តម ត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print