បុរសម្នាក់បានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បើកម៉ូតូបុករ៉ឺម៉កត្រាក់ទ័រពីក្រោយបណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យនៅថ្ងៃទី២០ខែមករាឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវលេខ២៥៦៣B ចំណុចខាងជើងផ្លូវច្រមុះជ្រូក២០០ម៉ែត្រស្ថិតនៅលើភូមិថ្មដែកកេះឃុំបន្ទាយឆ្មារស្រុកថ្មពួក។
សមត្ថកិច្ចបន្តថាៈមានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករ៉ឺម៉ក់ត្រាក់ទ័រពីក្រោយ(ស្របទិសគ្នាពីជើងទៅត្បូងក្រៅទីប្រជុំជន)បណ្តាលឲ្យមនុស្សស្លាប់០១នាក់ ប្រុស។    លោកវរៈសេនីយ៍ទោឈឿន គឹមឈុនអធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា÷ដំបូងមានម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ពាក់ផ្លាកលេខបន្ទាយមានជ័យ ១R -៦៩៦៣ បបើកបរដោយឈ្មោះដែន ទីដាន់ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារស្រុកថ្មពួក បានបើកមកពីទិសខាងជើងទៅត្បូងសំដៅមកផ្ទះមកដល់ចំណុចកើតហេតុ ស្រាប់តែទៅបុករ៉ឺម៉ក់ត្រាក់ទ័រពីក្រោយពេញទំហឹងបណ្តាលអោយគ្រោះថ្នាក់តែម្តងចំណែកអ្នកបើកបរត្រាក់ទ័រចុះរត់គេចពីកន្លែងកើតហេតុមិនស្គាល់អត្តសញ្ញាណសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណ។
អ្នកបើកបរម៉ូតូឈ្មោះដែនទីដាន់ភេទប្រុស អាយុ១៦ឆ្នាំរងរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក(ស្លាប់នៅមន្ទីរពេទ្យ) ។
លោកអធិការបញ្ជាក់ទៀតថា÷ករណីគ្រោះថ្នាក់ចរាចរណ៍នេះចំណែកសម្ភារៈម៉ូតូ០១គ្រឿង ខូចខាតផ្នែកខាងមុខទាំងស្រុង ត្រាក់ទ័រមិនខូចខាត។វត្ថុតាងទាំង២ត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយឆ្មារ។មូលហេតុបណ្ដាលឲ្យគ្រោះថ្នាក់អ្នកបើកបរម៉ូតូបើកល្បឿនលឿននៅពេលយប់ អ្នកបើកបរត្រាក់ទ័រនៅពេលយប់គ្មានភ្លើងបំភ្លឺរ៉ឺម៉កខាងក្រោយមិនគ្រប់គ្រាន់៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print