ខេត្តស្វាយរៀង: រដ្ឋបាលក្រុងបាវិត ទទួល រថយន្តម៉ាក Hyundai Libiro ផលិតនៅឆ្នាំ២០០១ ចំនួន ១គ្រឿងពីសប្បុរសជន ដើម្បីសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
ជាក់ស្តែង នាព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២៦ លោក លឹមសៀងហេង អភិបាលក្រុងបាវិត
បានទទួល រថយន្តម៉ាក Hyundai Libiro ផលិតនៅឆ្នាំ២០០១ ចំនួន ១គ្រឿង សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈពីសំណាក់ សប្បុរសជន លោកឧកញ៉ា ហុង ឆេងឈុន និងលោកស្រី ម្ចាស់បូរី ឈុនស៊ីង សុីធី។
ក្នុងឪកាសនោះលោក លឹមសៀងហេង បានមានប្រសាសន៍ថា សូមថ្លៃអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកឧកញ៉ា ហុង ឆេងឈុន និងលោកស្រី ម្ចាស់បូរី ឈុនស៊ីង សុីធី ជូន ដល់រដ្ឋបាលក្រុងបាវិត សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ហើយនេះគឺជាទឹកចិត្តដ៏ប្រពៃ ក្នុងការចូលរួមចំណែកការងារសង្គម និងសូមគោរពជូនពរ លោកឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមការងារ បានជួបប្រទះតែនឹងពុទ្ធពរទាំង បួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។










