ភ្នំពេញ៖ បុរសម្នាក់បេីកបរម៉ូតូសណ្តោងរ៉ឺម៉កលឿនមិនប្រយ័ត្នចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលបុកគូទរថយន្តFord ពីក្រោយបណ្តាលឲ្យរងរបួសបាក់ជេីងម្ខាង ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤៧នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ម៉ាត់ លីន ភេទប្រុស អាយុ៤១ឆ្ឆ្នាំ រងរបួស បាក់ជេីងខាងស្តាំនិងឈឺចង្កេះ មានអាសយដ្ឋាននៅ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក Ford ពណ៌ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉ក ធ្វេីដំណេីរមកពីក្រោយ ចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលបុកគូទរថយន្តពេញទំហឹងបណ្តាលឲ្យបោកខ្ទប់រងរបួសបាក់ជេីងខាងស្តាំ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែករថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉កត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










