ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់លោកស្រី វ្លាដាំងកា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) តែងតាំងថ្មី ប្រចាំកម្ពុជា ក្នុងឱកាសប្រគល់លិខិតសារតាំងរបស់លោកស្រី។
លោកឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្ដែងការអបអរសាទរចំពោះ លោកស្រី វ្លាដាំងកា អាន់ឌ្រេវ៉ា ដែលត្រូវបានតែងតាំងជាអ្នកសម្របសម្រួលថ្មីរបស់ប្រព័ន្ធ អ.ស.ប. ប្រចាំកម្ពុជា។ ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់លើការរួមចំណែកដ៏យូរអង្វែងរបស់ អ.ស.ប. ចំពោះការជួយអភិវឌ្ឍប្រទេសកម្ពុជា និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងភាពជាដៃគូកម្ពុជា-អ.ស.ប. ស្របតាមវិស័យអាទិភាពជាតិ។
On the afternoon of 21 January 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, received a courtesy call from Her Excellency Vladanka Andreeva, the newly appointed United Nations Resident Coordinator (UNRC) to Cambodia, on the occasion of her presentation of the Letter of Credence.
His Excellency the Deputy Prime Minister warmly welcomed and congratulated Her Excellency Vladanka Andreeva on her appointment. Both sides exchanged views on the United Nations’ longstanding contributions to Cambodia’s development and reaffirmed their shared commitment to strengthening Cambodia–UN cooperation in alignment with Cambodia’s national priorities. ៕
ដោយ ៖ សិលា










