ទំនងស្រវឹងស្រាបេីករថយន្ត MAZDA រដ្ឋ 16 2-0577 ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានច្បារអំពៅ បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្ត ម៉ាកMAZDAមួយគ្រឿង ក្នុងល្បឿនលឿន ហេីយទំនងជាស្រវឹងស្រា ផង ក៏រ៉េចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានច្បារអំពៅ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២:៣០នាទីរំលងអាធ្រាត្រឈាន ចូលថ្ងៃទី២២ ខែមករា ឆ្នាំ២២៦ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹង ថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក Mazdaពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ រដ្ឋ 16 2-0577 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ 271 ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េចង្កូតឡើងឃឿនជ្រុលទៅបុកបង្កាន់ដៃស្ពានច្បារអំពៅយ៉ាងពេញទំហឹងបណ្តាលឲ្យបាក់ជាច្រើនកង់ចំណែកឯរថយន្តបង្កវិញរងការខូចខាតមួយកំណត់មុខយ៉ាងដំណំសំណាងល្អមិនបង្ករគ្រោះថ្នាក់ដល់មនុស្ស ។ ភ្លាមនោះដែរម្ចាស់រថយន្តក៏បានបេីកទ្វាចុះពីលេីរថយន្តដេីរទ្រេតទ្រោតឡើងម៉ូតូមួយគ្រឿងជិះគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុមួយសន្ទុះធំ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ សហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print