កម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបហាងម៉ាស្សា០៦ទីតាំង​ ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់​រួមទាំងវត្ថុតាងមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ហាងម៉ាស្សាចំនួន០៦ទីតាំងរួមមានសម្ភារៈមួយចំនួនធំត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ធ្វេីការចុះបង្រ្កាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ពាក់ព័ន្ធនឹងករណីបម្រើផ្លូវភេទខុសច្បាប់​ ។

​   ប្រតិបត្តិការ​បង្ក្រាបនេះ ធ្វេីឡេីងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​   មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បានឲ្យដឹងថា​ ដោយមានការស្រាវជ្រាវនិងស៊ើបអង្កេតពីអង្គការមួយរកឃើញថា ទីតាំងហាងម៉ាស្សាទាំង០៦កន្លែងខាងលើនេះគឺមានលួចលាក់បង្កប់បម្រើសេវាផ្លូវភេទខុសច្បាប់ ដូច្នេះហើយទើបកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយនឹងអង្គការបានដឹកនាំកម្លាំងចុះមកបង្រ្កាបជាក់ស្តែង និងឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់រួមមានទាំងវត្ថុតាងជាស្រោមអនាម័យដែលបានប្រើប្រាស់រួចជាច្រើនផងដែរ។

...

ក្រោយកើតហេតុកម្លាំងកងរាជអាវុធហត្ថក៏បាននាំខ្លួនមនុស្សប្រុសស្រីទាំងនោះរួមទាំងវត្ថុតាងមួយចំនួនយកទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីធ្វើការសួរនាំបន្តនិងចាត់ការតាមនីតិវិធីច្បាប់៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print