ខេត្តកំពង់ស្ពឺ÷ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ លោកវរសេនីយ៍ឯកចន សុភីត អធិការនគរបាលស្រុក បានឱ្យផ្នែកព្រហ្មទណ្ឌស្រុកសហការចុះស្រាវជ្រាវករណីក្រុមក្មេងទំនេីងដែលធ្វេីសកម្មភាពជិះម៉ូតូ បង្ហោះតាមបណ្ដោយផ្លូវជាតិលេខ៣ រួចបានថតយកមកបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជាសាធារណៈ ដែលធ្វេីឱ្យមហាជន មានការងឿងឆ្ងល់ថា តេីពួកគេជាសិស្សសាលាដែលទទួលបានការសិក្សា អប់រំដែរឬទេ? ឬមួយឪពុកម្ដាយបានប្រៀនប្រដៅអប់រំទូន្មានដែរឬទេ? ដែលខំរកសុីធ្វេីការយកប្រាក់មកទិញម៉ូតូអោយបុត្រាជិះដេីម្បីធ្វេីសកម្មភាពបង្កអាណាធិបតេយ្យតាមដងផ្លូវសាធារណៈ និងទីកន្លែងផ្សេងទៀត។
ដេីម្បីដោះស្រាយបញ្ហាចម្ងល់ទាំងនេះកំលាំងអធិការស្រុកបសេដ្ឋបានឃាត់ក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសារធាណៈផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨-៥៩ក្នុងភូមិព្រៃស្រឡែង និងភូមិត្រពាំងទន្លាប់ ស្ថិតក្នុងឃុំទួលអំពិល ស្រុកបសេដ្ឋ បានចំនួន២ក្រុម មានចំនួន ៥នាក់ និងមានឈ្មោះដូចខាងក្រោម ៖
ក្រុមទី១ ៖(១)-ឈ្មោះសូ សុងលី ភេទប្រុស អាយុ១៩ឆ្នាំ (ជាអ្នកបង្ហោះម៉ូតូ),(២)-ឈ្មោះ អ៊ូ គង្គារស្មីសូរិយា ភេទនប្រុស អាយុ១៩ឆ្នាំ (ជាអ្នកជួយលើកកាងម៉ូតូជំនួយក្នុងកាបង្ហោះ) រស់នៅភូមិទឹកថ្លា ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ។
ក្រុមទី២៖ (១)-ឈ្មោះ ឃី សុខថេត ភេទប្រុស អាយុ១៨ ឆ្នាំ (ជាអ្នកបង្ហោះម៉ូតូ),(២)-ឈ្មោះ ហួង ផានិត ភេទប្រុស អាយុ២១ឆ្នាំ (ជាអ្នកជួយលើកកាងម៉ូតូជំនួយក្នុងកាបង្ហោះ)និង(៣)-ឈ្មោះ ហឿង ប៊ុនថៃ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំភារីមានជ័យ ស្រុកបសេដ្ឋ (ជាម្ចាស់ម៉ូតូឲ្យគេយកទៅបង្ហោះ) ។
យោងតាមចម្លេីយ ក្រុមក្មេងទំនេីងទាំង២ក្រុមបញ្ជាក់ថា មកពីពួកគេមានឱកាសក្នុងការបញ្ចេញសមត្ថភាពដ៏អស្ចារ្យសាកសមនិងមធ្យោបាយទំនេីបដែលជាលុយ
កាក់ញេីសឈាមផ្ទាល់ខ្លួនរបស់អ្នកម្ដាយលោកឪពុក ដែលបានខំខ្ចីបុលពី ធនាគារឯកជនកមកទិញដេីម្បីលម្អរបេះដូងកូនទេីបកូនសងគុណនឹងលោកវិញ ជាក់ស្ដែងសមត្ថកិច្ចបានដកហូតម៉ូតូធ្វើសកម្មភាពចំនួន ៣គ្រឿង (1) ម៉ាកហុងដា ពណ៌ខ្មៅ ឆ្នាំផលិត ២០២៥ ផ្លាកលេខភ្នំពេញ1AA-7485 (2) ម៉ាកហុងដា ឆ្នាំផលិត២០២៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1LL-0663 (3) ម៉ាកហុងដាC125 ពណ៌ខ្មៅ ឆ្នាំផលិត ២០២៦ ផ្លាកលេខភ្នំពេញ1LX-2054 ។
គោលការណ៍អភិបាលខេត្ដកំពង់ស្ពឺ ករណីក្មេងទំនេីងដែលសមត្ថកិច្ចអនុវត្ដឃាត់បាន (១) អញ្ជេីញឪពុក ម្ដាយ ឬអាណាព្យាបាលមកធ្វើកិច្ចសន្យាអប់រំចំពោះមុខកូន (២) កោរសក់ក្បាល និងអោយធ្វេីពលកម្មអនាម័យនៅអង្គភាពនិងផ្លូវសាធារណ (៣) ដកហូតយកមធ្យោបាយម៉ូតូមករក្សាទុកកំឡុងរយៈពេល ៩០ថ្ងៃ ឬ/១៨០ ថៃ្ង បេីមិនពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌឬករណីអ្វីមួយក្រៅពីករណីខាងលេី ៕










