ម៉ូតូ២គ្រឿងជិះទាក់ដៃចង្កូតគ្នាបណ្តាលឲ្យម៉ូតូមួយគ្រឿងដួលចូលក្រោមរថយន្តកិនរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដូលចូលក្រោមរថយន្តបណ្តាលឲ្យកិនរងរបួសបាក់ដៃម្ខាង​ ចំណែកម៉ូតូមួយគ្រឿងទៀតជិះគេចទៅបាត់។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹក​ ថ្ងៃទី២២​ ខែមករា​ ឆ្នាំ២០២៦​ នៅផ្លូវបេតុង​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញម៉ូតូ២គ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជេីងទៅត្បូង​ ខណៈមកដល់ចំណុចកេីតហេតុក៏បានទាក់ដៃចង្កូតគ្នា​ ធ្វេីឲ្យម៉ូតូមួយគ្រឿងដួលទៅនឹងថ្នល់​ ស្របពេលរថយន្តកូរ៉េមកពីក្រោយកិនបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសបាក់ដៃឆ្វេង​ ។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print