សមត្ថកិច្ចនគរបាលខេត្តបញ្ជូនជនសង្ស័យម្នាក់ក្នុងករណីលួច (លួចម៉ូតូ)នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្ត បានបញ្ជូនជនសង្ស័យម្នាក់ ក្នុងករណីលួច (លួចម៉ូតូ)នៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនារសៀលថ្ងៃទី២២ខែមករាឆ្នាំ២០២៦នេះថា ជនសង្ស័យមានឈ្មោះ ផុន មករា អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងរថយន្ត មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិអណ្ដូងក្រសាំង ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង និងដកហូត វត្តតាង:ម៉ូតូម៉ាកVARIO ពណ៍ផ្កាឈូកគ្មានស្លាកលេខ  ។

កាលពីនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១១:១៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានទទួលបណ្ដឹងតាមរយះទូរស័ព្ទពីជនរងគ្រោះថាមានជនសង្ស័យបានលួចម៉ូតូរបស់ខ្លួនមួយគ្រឿងម៉ាក VARIO ពណ៍ផ្កាឈូក គ្មានផ្លាកលេខ ខណៈពេលដែលខ្លួនបានទុកម៉ូតូនៅខាងមុខផ្ទះពុំបានដកសោរចេញពីម៉ូតូកាលពីវេលាម៉ោង១១:០០នាទី នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួលផ្លូវបេតុងព្រៃយាយ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយពីទទួលបានពត៌មានភ្លាមសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ។

រហូតដល់វេលាម៉ោង១៥ៈ៣០នាទី សមត្ថកិច្ចប្រើវិធានការជំនាញ សហការជាមួយកម្លាំងអធិការនគរបាលស្រុករំដួល ប៉ុស្តិ៍នគរបាលរដ្ឋបាលបុសមន បានធ្វើការឃាត់ខ្លួនបានជនសង្ស័យរួមទាំងម៉ូតូម៉ាក VARIO ពណ៍ផ្កាឈូក ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឆ្លើយសារភាពថាខ្លួនពិតជាបានលួចម៉ូតូម៉ាកVARIO ពណ៍ផ្កាឈូកគ្មានផ្លាកលេខ ខាងលើពិតប្រាកដមែន ។

...

ក្រោយពីបានចម្លើយសារភាពរួច លោកអធិការបានរាយការណ៍ជួនលោកឧត្តមសេនីយ៍ទោ ស្នងការ និងសុំយោបល់ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក៏សាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញចាត់ការបន្ត តាមនីតិវិធី។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print