អន្តរជាតិ ៖ យប់ថ្ងៃទី ២២ ខែមករា លោក Trump ប្រធានាធិបតី អាមេរិក បាន បង្ហោះ សារ តាម បណ្តាញ ទំនាក់ទំនងសង្គម ថា លោកបាន លុបចោល ការ អញ្ជើញ កាណាដា ឱ្យ ចូលរួម «ក្រុមប្រឹក្សាសន្តិសុខ» ដែល បាន ផ្ញើ លិខិត អញ្ជើញ ជូន លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា កាលពី ពេលមុននេះ ។ នៅ ពេល មុន បន្តិច នេះ លោក Trump បាន អះអាងនៅ វេទិកាដាវ៉ូស ថា « ការរស់រាន របស់ កាណាដា គឺ ពឹង ផ្អែក លើ សហរដ្ឋអាមេរិកទាំងស្រុង »។
នៅថ្ងៃ ដដែល លោក Mark Carney បាន ច្រានចោលជា សាធារណៈ នូវ សម្តី របស់លោក Trump ដោយសង្កត់ធ្ងន់ថា កាណាដា ពុំមែន « រស់នៅ ដោយសារ អាស្រ័យ លើ អាមេរិក » នោះទេ ជនជាតិកាណាដា «ជា ម្ចាស់ របស់ ប្រទេស ខ្លួនឯង »។
ក្រៅពីនេះ កាលពី ថ្ងៃទី ២០ ខែមករា លោក Mark Carney បាន រិះគន់ ក្នុងវេទិកាដាវ៉ូសថា នយោបាយ អាមេរិក បាន បំផ្លាញ សណ្តាប់ធ្នាប់អន្តរជាតិ ហើយ «អនុត្តរភាពអាមេរិក» កំពុង ប្រើ « សមាហរណកម្ម សេដ្ឋកិច្ច » ធ្វើ ជា « មធ្យោបាយ សម្រាប់ គំរាម កំហែង » ។ ពេលស្នាក់ នៅ ក្រុងដាវ៉ូស លោក Mark Carney មិនបានជួបលោក Trump នោះទេ៕
ប្រភព ៖ (CCFR)










