ភ្នំពេញ៖ កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើស និងការពារអនីតិជនចុះបង្ក្រាបទីតាំងហាងម៉ាស្សា កោសជប់ លួចបង្កប់សេវាផ្លូវភេទក្រោមស្លាកយីហោ 7777 កោសជប់១០០០០រៀល ជាក់ស្តែងឃាត់ស្ត្រីកោសជប់៣នាក់ មេការស្រីម្នាក់ និងម៉ូតូ២គ្រឿង។
ករណីចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ៤៣០ ផ្ទះលេខ៣៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បច្ចុប្បន្នទីតាំងខាងលើនេះត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសផ្អាកជាបណ្តោះអាសន្ន៕
ដោយ៖ ស រស្មី
...