ចុះបង្ក្រាបទីតាំងហាងម៉ាស្សា កោសជប់ យីហោ7777 លួចបង្កប់សេវាផ្លូវភេទ ជាក់ស្តែងឃាត់ស្ត្រី៤នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើស និងការពារអនីតិជនចុះបង្ក្រាបទីតាំងហាងម៉ាស្សា កោសជប់ លួចបង្កប់សេវាផ្លូវភេទក្រោមស្លាកយីហោ 7777 កោសជប់១០០០០រៀល ជាក់ស្តែងឃាត់ស្ត្រីកោសជប់៣នាក់ មេការស្រីម្នាក់ និងម៉ូតូ២គ្រឿង។

ករណីចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ៤៣០ ផ្ទះលេខ៣៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បច្ចុប្បន្នទីតាំងខាងលើនេះត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសផ្អាកជាបណ្តោះអាសន្ន៕

sorak-1 sorak-2 sorak-3 sorak-4 sorak-5 sorak-7 sorak-6

ដោយ៖ ស រស្មី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print