សម្តេច ម៉ែន សំអន ៖ វេលានេះជាកាលានុវត្តភាព សម្រាប់យើងខិតខំរួមគ្នា ទាំងពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០

ចែករំលែក៖

ភ្នំពេញ ៖សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន  បានបញ្ជាក់ថា៖ ពេលវេលានេះជាកាលានុវត្តភាព សម្រាប់យើងខិតខំរួមគ្នា ទាំងពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០

   សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមប្រឹ ក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា  សម្ដេចបានបញ្ជាក់បែបនេះ ក្នុង ពិធីប្រកាសផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និ បាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ នៅសាលាខេត្តស្វាយរៀង  នៅរសៀលថ្ងៃសុក ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលជានិច្ចកាល សម្តេចតែងតែមានមនោសញ្ចេតនាគោរព ស្រឡាញ់ និងរួមសុខ រួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយនូវ ទុក្ខលំបាកសព្វបែបយ៉ាងនៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា រួមជាមួយនឹងការគិតគូរចំពោះវិស័យព្រះពុទ្ធសានា ដោយការលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិ និងសាសនា។ នៅក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបន្តសម្រេចបាននូវសមិទ្ធផលធំៗដូចជា៖ សន្តិភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី  នឹងសេដ្ឋកិច្ច ស្ថិរភាពនយោបាយត្រូវបានការពារយ៉ាងគត់មត់ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមកាន់តែត្រូវបានលើកកម្ពស់ ជាពិសេសកិត្យានុភាពជាតិកាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ។ ហើយពេលវេលានេះ ជាកាលានុវត្តភាពដ៏ល្អបំផុតសម្រាប់យើងខិតខំរួមគ្នា ទាំងពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ និងជាមូលដ្ឋានសម្រាប់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

    នៅក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមចំណែកនូវទស្សនាទានមួយចំនួនដូចតទៅ៖ ទី១) មន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តអនុវត្តស្មារតីសង្ឃ ប្រ កាស នៃអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស ដែលបានសម្រេចកន្លងទៅឱ្យបានម៉ឺងម៉ាត់ និងបន្តការពង្រឹងគុណវុឌ្ឍ តាមរយៈសង្ឃាភិបាល ដើម្បីលើកកម្ពស់សមត្ថ ភាពប្រកបដោយប្រសិទ្ធិភាពក្នុងការអនុវត្តតួនាទីភារកិច្ច។

  ទី២) សូមរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានស្រាប់ ដូចជា ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ ប្រកាស សង្ឃប្រកាស សារាចរ សេចក្តីសម្រេច សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសហការជាមួយ រាជរដ្ឋាភិបាលឱ្យក្លាយទៅជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍប្រទេស ជាតិ។ ទី៣) គណៈសង្ឃខេត្ត ព្រមទាំងសាសនាផ្សេងៗទៀត ដែលមានក្នុងខេត្ត បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អថែមទៀត ជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ដើម្បីសហការបំពេញការងារឱ្យកាន់ តែមានប្រសិទ្ធិភាព និងទទួលបានលទ្ធផលល្អប្រកបដោយការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។ ទី៤) គណៈសង្ឃខេត្តត្រូវបន្តយកចិត្តទុក្ខដាក់ក្នុងកាពង្រឹងគុណភាព សាលាពុទ្ធិកសិក្សា ដែលមាននៅខេត្តស្វាយរៀង រួមទាំងថ្នាក់ធម្មវិន័យឱ្យក្លាយទៅជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព ប្រសិទ្ធិភាព ផ្នែកព្រះធម៌ ភាសាបាលីសំស្រ្កឹត និងចំណេះដឹងទូទៅ។ ទី៥) មន្ត្រីសង្ឃគ្រប់ឋានានុក្រម គប្បីបន្តយកព្រះទ័យទុកដាក់ក្នុងកិច្ចការសង្គម និងកិច្ចការមនុស្សធម៌ រួមមានការចូលរួមអប់រំសីលធម៌សង្គម ការផ្សព្វផ្សាយពុទ្ធវចនៈឱ្យបានជ្រួតជ្រាបដល់សាធារ ណៈជន និងការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈដល់ជនគ្មានទីពឹង បរិស័ទដែលជួបគ្រោះ មហន្តរាយផ្សេង ៗ ពិសេសការចុះសួរសុខទុក្ខដល់ជនភៀសសឹក និងវីរៈកងទ័ពនៅតាមព្រំដែនកម្ពុជា-ថៃ ៕ ដោយ  សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print