អឺរ៉ុបបញ្ជូនម៉ាស៊ីនភ្លើង៤៤៧គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា សហភាពអឺរ៉ុប (EU) បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងដាក់ពង្រាយម៉ាស៊ីនភ្លើងសង្គ្រោះបន្ទាន់ចំនួន ៤៤៧គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីបានធ្វើឱ្យប្រជាជនរាប់លាននាក់គ្មានអគ្គិសនី និងប្រព័ន្ធកម្តៅប្រើប្រាស់ចំពេលអាកាសធាតុត្រជាក់ខ្លាំង។

គណៈកម្មការអឺរ៉ុបបានបញ្ជាក់ថា ម៉ាស៊ីនភ្លើងដែលមានតម្លៃសរុប ៣.៧លានអឺរ៉ូ (ប្រហែល ៤.៣លានដុល្លារ) នឹងត្រូវបញ្ជូនពីឃ្លាំងបម្រុងយុទ្ធសាស្ត្រនៅក្នុងប្រទេសប៉ូឡូញ ដើម្បីស្តារថាមពលសម្រាប់មន្ទីរពេទ្យ ជម្រក និងសេវាកម្មសំខាន់ៗ។ អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា «យើងនឹងមិនបណ្តោយឱ្យរុស្ស៊ីធ្វើឱ្យអ៊ុយក្រែនកកនោះទេ»។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-ណូអែល បារ៉ូ (Jean-Noel Barrot) បានប្រកាសថា បារាំងនឹងរៀបចំកិច្ចប្រជុំបន្ទាន់តាមទូរស័ព្ទជាមួយប្រទេស G7 រួមទាំងរដ្ឋនៅតំបន់ Nordic និង Baltic ដើម្បីសម្របសម្រួលការគាំទ្រដល់បណ្តាញអគ្គិសនីអ៊ុយក្រែន។ លោកបានសន្យាថា បារាំងនឹងផ្គត់ផ្គង់អគ្គិសនីបន្ថែម ១៣មេហ្គាវ៉ាត់ និងម៉ាស៊ីនភ្លើងប្រហែល ១០០គ្រឿង ដើម្បីជំនួសហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញ៕

...

រូប​ថត​: Anadolu

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print