អាកាសធាតុត្រជាក់នៅទូទាំងសហរដ្ឋអាមេរិក លោក Trump សួរថាផែនដីក្តៅនៅឯណា

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោក Donald Trump បានសួរម្តងទៀតអំពីការឡើងកម្តៅផែនដីចំពេលមានព្យុះរដូវរងា និងសីតុណ្ហភាពទាបនៅក្នុងរដ្ឋចំនួន ៤០ របស់សហរដ្ឋអាមេរិក។

លោក Trump បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social នៅថ្ងៃទី ២៣ ខែមករាថា “ភាពត្រជាក់ដ៏ខ្លាំងបំផុតត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់រដ្ឋចំនួន ៤០។ វា
កម្រនឹងឃើញអ្វីដូចនេះពីមុនមក។ តើអ្នកការពារបរិស្ថានអាចពន្យល់ពីអ្វីដែលបានកើតឡើងចំពោះការឡើងកម្តៅផែនដីបានទេ???”។
ជនជាតិអាមេរិករាប់លាននាក់ចាប់ពីរដ្ឋ New Mexico ដល់ Carolinas កំពុងត្រៀមខ្លួនសម្រាប់ព្យុះរដូវរងាដែលអាចបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ និងការដាច់ចរន្តអគ្គិសនីរយៈពេលយូរ។ ទន្ទឹមនឹងនេះ ទីក្រុង Washington D.C. និងទីក្រុងដូចជា Philadelphia, New York City និង Boston អាចឃើញព្រិលធ្លាក់ខ្លាំង។
សេវាអាកាសធាតុជាតិអាមេរិកប៉ាន់ប្រមាណថា មនុស្សជាង១៧០ លាននាក់ ឬជិតពាក់កណ្តាលនៃចំនួនប្រជាជននឹងរងផលប៉ះពាល់ នេះបើយោងតាមសារព័ត៌មាន Associated Press។
យោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware ជើងហោះហើរក្នុងស្រុកជាង ៨០០ ទៅឬមកពីសហរដ្ឋអាមេរិកត្រូវបានពន្យារពេលឬលុបចោលនៅថ្ងៃទី ២៣ ខែមករា មុនពេលព្យុះបានបោកបក់ រួមទាំងនៅអាកាសយានដ្ឋាននៅទីក្រុង Dallas, Atlanta និង Oklahoma។
ទីភ្នាក់ងារអាកាសធាតុ Oklahoma បានប្រកាសថា “ការធ្វើដំណើរនឹងកាន់តែមានគ្រោះថ្នាក់ចាប់ពីរសៀលថ្ងៃសុក្រតទៅ ហើយបន្តរហូតដល់ចុងសប្តាហ៍”។ ទន្ទឹមនឹងនេះ នៅលើឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក ព្រិលធ្លាក់អាចឡើងដល់ ៣០ សង់ទីម៉ែត្រឬច្រើនជាងនេះនៅក្នុងទីក្រុងធំៗចាប់ពីទីក្រុង Washington D.C. ដល់ទីក្រុង Boston។
តាមពិតទៅ អាកាសធាតុអាក្រក់នៅសហរដ្ឋអាមេរិកត្រូវបានគេជឿថាបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ការកើនឡើងនៃសីតុណ្ហភាពពិភពលោកបង្កើនអស្ថិរភាពនៅក្នុងប្រព័ន្ធអាកាសធាតុ ដែលរំខានដល់ខ្យល់កួចប៉ូលនៅតំបន់អាក់ទិក។ នេះបណ្តាលឱ្យមានព្រឹត្តិការណ៍អាកាសធាតុអាក្រក់កាន់តែច្រើន ព្យុះព្រិលកាន់តែខ្លាំង ហើយតំបន់អាក់
ទិកក្តៅកំពុងរុញខ្យល់ត្រជាក់ចុះមកសហរដ្ឋអាមេរិក៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print