ខេត្តបាត់ដំបង៖ ដោយអនុវត្តបទបញ្ជាយ៉ាងមុឺងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៤០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះធ្វើការបង្ក្រាបករណីក្រុមក្មេងទំនេីង (បង្ហោះម៉ូតូ) ១លើក ដែលបានធ្វើសកម្មភាពលើដងផ្លូវត្រង់ចំណុចផ្លូវជាតិលេខ59 ភូមិថ្មីឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឃាត់ខ្លួនបានក្មេងទំនេីង៨នាក់ និងម៉ូតូ២គ្រឿងនាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង៖ ១-ឈ្មោះ សួម លីស៊ីង ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង, ២-ឈ្មោះ ជេវ សុផាត ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង, ៣-ឈ្មោះ សម្បត្តិ សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង, ៤-ឈ្មោះ ធុង វឌ្ឍនា ហៅមឹង ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដា ស្រុកកំរៀង, ៥- ឈ្មោះ ទូច ពលៈ ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង, ៦-ឈ្មោះនឿន ណារីន ហៅពេម ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំ
ត្រាល ស្រុកកំរៀង, ៧-ឈ្មោះ វ៉ា ម៉ានីន ហៅលីន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិសំរោង ឃុំអូរដា ស្រុកកំរៀង និង ៨-ឈ្មោះ មុត ចិត្រា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាំយកមកអធិការដ្ឋាននគរបាលស្រុកកំរៀង ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យាលើក្រុមក្មេងទំនេីងដែលបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យ ក្នុងមូលដ្ឋានទាំង០៨នាក់ និងបានអប់រំឱ្យបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតឱ្យអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត ចំណែកឯម៉ូតូបានដកហូតម៉ូតូ២គ្រឿង រក្សាទុករយ:ពេល៣ខែនៅអធិការដ្ឋាននគរបាលស្រុកកំរៀង៕










