នាយករដ្ឋមន្រ្តីដាណឺម៉ាក ចុះទៅកោះ Greenland បង្ហាញការគាំទ្រ ពលរដ្ឋនៅលើកោះនេះ

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ ២០២៦ បានផ្សាយថានាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានទៅបំពេញទស្សនកិច្ចនៅ Greenland កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដេីម្បីបង្ហាញការគាំទ្រចំពោះកោះក្នុងតំបន់អាកទិកមួយនេះ ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ថាអាមេរិកមានបំណងចង់គ្រប់គ្រប់។

ពេលដើរចុះពីយន្តហោះនៅអាកាសយានដ្ឋានទីក្រុង Nuuk របស់ Greenland លោកស្រី Frederiksen ត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen ប្រកបដោយភាពស្និទ្ធស្នាល។ លោកស្រី Frederiksen បានប្រាប់អ្នកយកព័ត៌មានថា «យេីងកំពុងរៀបចំជំហ៊ានបន្ទាប់។ លើកដំបូងសម្រាប់ខ្ញុំ និងជារឿងសំខាន់បំផុតដែលខ្ញុំមកទីនេះ គឺដើម្បីបង្ហាញពីការគាំទ្រដ៏រឹងមាំរបស់យើង សម្រាប់ប្រជាជន Greenland ចំពេលវេលាដ៏លំបាកមួយ»។
Greenland ជាទឹកដីស្វយ័តរបស់ដាណឺម៉ាក។ រដ្ឋាភិបាលទាំងពីរនិយាយថា កោះនេះមិនមែនសម្រាប់លក់ទេ ហើយអធិបតេយ្យភាពនៃកោះមិនអាចយកមកពិភាក្សាបានទេ ប៉ុន្តែពួកគេបើកចំហសម្រាប់ការពិភាក្សាលើប្រធានបទផ្សេងទៀត ដូចជាសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច។
លោក ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកទទួលបានការធានាឱ្យអាមេរិកមានសិទ្ធិចូលដំណើរការជាអចិន្ត្រៃយ៍នៅ Greenland បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រមុខណាតូ លោក Mark Rutte ដែលបាននិយាយថា សម្ព័ន្ធមិត្តនានាត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការគំរាមកំហែងពីរុស្ស៉ី និងចិន។
យោធាអាមេរិក ត្រូវបានអនុញ្ញាតឱ្យចូលប្រើប្រាស់យ៉ាងទូលំទូលាយនៅ Greenland ក្រោមសន្ធិសញ្ញាមួយ ហេីយទីក្រុងវ៉ាស៉ីនតោនព្យាយាមពង្រីកវត្តមានរបស់ខ្លួននៅទីនោះថែមទៀត ឱ្យទៅជាមូលដ្ឋានតូចមួយ ក្រោយសម័យសង្គ្រាមត្រជាក់៕

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print