ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជាក់ថា៖ អាជីវករដែលលក់គ្មានសណ្ដាប់ធ្នាប់ នៅជុំវិញតំបន់ផ្សារដើមគរចាស់ ហើយសម្រេចចិត្ដផ្លាស់ប្ដូរទៅលក់ដូរនៅផ្សារតាម៉ាប់ព្រែកជ្រៃ ស្ថិតនៅសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោនោះ ពេលនេះមាន អតិថិជន ឬម៉ូយៗ មកទិញច្រើន ជាហូរហែ ហើយ ។
តាមរយះសកម្មភាពលក់ដូរជាក់ស្ដែងនៅផ្សារតាម៉ាប់ព្រែកជ្រៃសង្កាត់ព្រែកកំពឹសខណ្ឌដង្កោ ទឹកមុខ បងប្អូន អាជីវករ ញញឹមសប្បាយរីករាយដោយមានកន្លែងលក់ ដូរ សមរម្យ និងមាន អតិថិជន មកទិញបណ្តេីរៗ ច្រើនជាហូរ ហែរអ្នកខ្លះត្រឹមម៉ោងជិត១១យប់បានលក់អស់និងកំពុង រៀបចំចេញទៅផ្ទះវិញហើយ ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ២៤ ខែមករា ឆ្នាំ២០២៦ថា៖ កាលពីរាត្រីថ្ងៃទី២៣ ខែមករា
២០២៦ រូបខ្ញុំ និងលោកស្រីគឹម ញឹប អភិបាលខណ្ឌដង្កោនិងសហការី បានចុះទៅដល់ផ្ទាល់កន្លែងលក់ដូរនៅផ្សារតាម៉ាប់ព្រែកជ្រៃបានឃើញសកម្មភាពលក់ដូរនិងទិញលក់របស់អាជីវករនៅទីនោះយ៉ាងរស់រវើកហើយដែរ។ ក្រុមអាជីវករពួកគាត់ប្រាប់យើងថា លែងបារម្ភទៀតហើយ ព្រោះឃើញ អ្នកលក់ មកច្រើន ហើយ ម៉ូយៗក៏ចាប់ផ្ដើម មកទិញ ដែរ។ ក្រុមអាជីវករពួកគាត់បានថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាល រាជធានី ភ្នំពេញ និងសហការីដែលបានជួយ ជ្រោមជ្រែង ដល់ពួកគាត់ដេីម្បីមានទីតាំងប្រកប អាជីវកម្មសមរម្យត្រឹមត្រូវមួយដោយមិនបាច់ភ័យខ្លាចត្រូវហាលខ្យល់ហាលភ្លៀង ឬប្រឈម គ្រោះថ្នាក់ជាយថាហេតុណាមួយទៀត ឡើយ ៕
ដោយ ៖ សំរិត









